• 2021-08-06 03:05:39
  • បាល់ទាត់

ពិសី ​កីឡាករ​មុជ​ទឹក​អាមេរិក​ដើម​កំណើត​ខ្មែរ ​នឹង​ប្រកួត​អូឡាំពិក​ថ្ងៃ​នេះ​ហើយ​

  • 2021-08-06 03:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​លោត​ទឹក​យុវជន​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​ដើម​កំណើត​ខ្មែរ​​ Jordan Pisey Windle ​នឹង​ត្រូវ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ថ្ងៃ​នេះ​ហើយ ​លើ​វិញ្ញាសា​ជ្រមុជ​ទឹក​កម្ពស់​១០​ម៉ែត្រDiving-Men’s 10m Platform។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ពិសី ​នឹង​ត្រូវ​លេង​វគ្គ​ជម្រុះ​ដំបូង​សិន ​ដោយ​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ​ជា​ពិសេស​ចិន​ដែល​មាន​កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​មក​ហើយ។ ប្រសិន​បើ​ពិសី​អាច​ធ្វើ​បាន​ល្អ ​នោះ​រូបគេ​នឹង​អាច​ជាប់​ឈ្មោះ​ដើម្បី​ឡើង​ទៅ​លេង​វគ្គ Semi Final ​និង Final ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​តែ​ម្ដង។

​លោក Jerry Windle ​ដែល​ជា​ឪពុក​របស់ ពិសី ​មាន​ទំនុក​ចិត្ត​ថា​កូន​ខ្មែរ​ម្នាក់​នេះ​នឹង​អាច​ធ្វើ​វា​បាន។ ​ដោយ​រូបគេ​បាន​ឈ្នះ​មេដាយ​ជា​ច្រើន​មក​ហើយ​ឱ្យ​អាមេរិក ​ក្នុង​ការ​ប្រកួត​កីឡា​លោត​ទឹក​នេះ។ ​Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប។​ រូបគេ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​កម្ពស់​​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម