• 2021-08-05 13:44:02
  • បាល់ទាត់

ល្ហិចល្ហៀង​ថា Lukaku សុំ​ Inter ចេញ​មក​លេង​នៅ Chelsea

  • 2021-08-05 13:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក Romelu Lukaku បាន​ប្រាប់​ក្លឹប Inter Milan ថា​ឱ្យ​ទទួល​យក​សំណើ​របស់​ក្លឹប Chelsea ក្នុង​ការ​ទិញ​រូប​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខាង Chelsea នៅ​តែ​ចង់​បាន Lukaku ទៀត​ ទោះ​បី​ជា​ Inter Milan បដិសេធ​សំណើ​របស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។

ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​លេចឮ​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក Thomas Tuchel គ្រូ​បង្គោល Chelsea បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា Lukaku ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប តែ​លោក​មិន​បាន​ផ្ដល់​ពី​តម្រុយ​ថា ខាង​ Chelsea នឹង​ចាត់​ចែង​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់