- 2021-08-05 12:22:23
- បាល់ទាត់
កីឡាករណាហ្គាវើលដ៏ ដែលប្រកួត eFootball តំណាងកម្ពុជានេះជាជើងខ្លាំង PES នៅស្រុកខ្មែរ
- 2021-08-05 12:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករណាហ្គាវើលដ៏ ដែលប្រកួត eFootball តំណាងកម្ពុជានេះជាជើងខ្លាំង PES នៅស្រុកខ្មែរ
ចន្លោះមិនឃើញ
ភិន ប៉ូលីដែត ដែលជាកីឡាករអេឡិចត្រូនិករបស់ក្លឹបបាល់ទាត់ណាហ្គាលវើលដ៏ ត្រូវប្រកួតតំណាងក្លឹបកម្ពុជាក្នុងកម្មវិធី eFootball នេះជាជើងខ្លាំង PES នៅស្រុកខ្មែរ និងជាម្ចាស់ជើងឯក ២០២០ ទៀតផង។
ក្លឹបបាល់ទាត់ណាហ្គាវើលដ៏ ដែលតំណាងឲ្យក្រុមមួយនៅកម្ពុជានឹងត្រូវចូលរួមប្រកួតប្រជែងពានរង្វាន់ eFootball ដើម្បីក្លាយជាម្ចាស់ជើងឯកថ្នាក់តំបន់ លើកទី១ ប្រភេទកីឡាបាល់ទាត់អេឡិចត្រូនិក។ ដែលការប្រកួតប្រជែងនេះមានការចូលរួមពីក្លឹបបាល់ទាត់កំពូលៗនៅអាស៊ីអាគ្នេយ៍ចំនួន៨ មកពីប្រទេសចំនួន៧ផ្សេងៗគ្នា។
សម្ដីលោក Chen Yepern នាយកក្លឹបណាហ្គាវើលដ៍៖ «ខ្ញុំរំភើបខ្លាំងណាស់ដែលបានឃើញក្លឹបរបស់យើងបានចូលរួមក្នុងការប្រកួតប្រជែងក្នុងតំបន់ និងជាផ្លូវការលើកដំបូង នៃ កម្មវិធី eFootball ។ នេះជាការប្រកួតប្រជែងជាតំណាងរបស់ក្លឹបកីឡាបាល់ទាត់កម្ពុជាដូច្នេះសង្ឃឹមថាវេទិកានេះអាចជួយឱ្យយើងបង្កើនគុណភាព ផ្នែកកីឡាអេឡិចត្រូនិករបស់ក្លឹបបាល់ទាត់យើង និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំសង្ឃឹមថាយើងអាចបញ្ជាក់ពីសមត្ថភាពរបស់យើងនៅកីឡាករ eFootball តាមរយៈការ ប្រកួត Champions eFootball នេះ"។
ការប្រកួត eFootball លើកដំបូង ជើងឯកបាល់ទាត់អេឡិចត្រូនិក ( CeF ) នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១។ ប្រាក់រង្វាន់នឹងទទួលបានរហូតដល់ ៩០០០ដុល្លារ៕ ខាងក្រោមនេះជាក្រុមដែលចូលរួម៖
Country & Team
Malaysia -Johor Darul Ta’zim FC
Indonesia -Persib Bandung
Singapore -Tampines Rovers FC
Thailand -Buriram United FC
Thailand -Chonburi FC
Cambodia -Nagaworld FC
Philippines -United City FC
Vietnam -Ho Chi Minh City FC
អត្ថបទ៖ អ៊ុំ សុភក្តិ