• 2021-08-05 03:22:57
  • បាល់ទាត់

ឃុន សេងថៃ សង្ឃឹម​ជា​សះស្បើយ​ទាន់​ ស្របពេល​លីគកំពូល​កម្ពុជាផ្អាក​បណ្ដោះអាសន្ន

  • 2021-08-05 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា ឃុន សេងថៃ សង្ឃឹម​ថាខ្លួន​នឹង​ជា​សះ​ស្បើយ​ពី​ជំងឺ​ប្រេះ​ជង្គង់ទាន់​ពេល​វេលា ស្របពេល​ការ​ប្រកួត​លីគកំពូល​កម្ពុជា ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩។

ការ​ប្រកាស​ផ្អាកដំណើរ​ជា​បណ្ដោះ​អាសន្ន​នេះ ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ​មក​ពីក្រុង​​ប៉ោយប៉ែត​ ទទួលបាន​ការ​​វះកាត់​ជង្គង់​ដោយ​ជោគជ័យ​​កាល​ពី​ប្រាំ​ថ្ងៃ​មុន​។

ឃុន សេងថៃ បាន​ប្រាប់​ថា ៖«ហ្នឹង​ហើយ​បង​ឃើញ​ព័ត៌មាន​គេ​ផ្អាក ខ្ញុំ​សប្បាយ​ចិត្ត​ចង់​ស្លាប់​ហើយ​ បើ​គេ​ផ្អាក​មួយ​ខែ​អី​ជុំទី​២អាច​ចូល​លេង​ចូល​អី​បាន​វិញ​បង»។

ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន លើក​ទី​១៥ និង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២១ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ផ្អាក​បណ្ដោះ​អាសន្ន​ ដើម្បីចូល​រួម​បង្ការ និង​​ទប់​ស្កាត់ការ​រីករាលដាល​ក្នុង​សហគមន៍ នៃ​ជំងឺ​កូវីដ​១៩​ ប្រភេទ Delta ចាប់​ពី​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០២១ រហូត​ដល់​ ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០២១​ ជា​បណ្ដោះ​អាសន្ន។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​វះកាត់​រួច​រាល់​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ឃុន សេងថៃ​ ត្រូវ​ការ​សម្រាក​ព្យាបាល​រយៈ​ពេល​មួយ​ឬ​ពីរ​ខែទើប​ជា​សះស្បើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី