• 2021-08-05 01:18:07
  • បាល់ទាត់

ពាន​​យក្ស​! ​Cadiz ​យក​ឈ្នះ AT Madrid ​លើក​ពាន​មិត្តភាព​ Ramon Cup

  • 2021-08-05 01:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Cadiz ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៤-២ ​លើក​ពាន​មិត្ភភាព Pre Season ​ឈ្មោះ​ថា ​Ramon de Carranza cup ​បាន​ហើយ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ពាន​រង្វាន់​តែ​ម្ដង។ Cadiz ​លើក​ពាន​នេះ​ត្រូវ​ប្រើ​គ្នា​ដល់​ទៅ​៤​នាក់​ទើប​អាច​លើក​ឱ្យ​ខ្ពស់​បាន។ ខណៈ​ដែល​វិបសាយ​បរទេស​សឹង​តែ​គ្រប់​ទៅ​ហើយ​ដែល​បាន​បង្ហាញ​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​ធ្វើ​ពាន​រង្វាន់​នេះ​ឡើង ដែល​មើល​ទៅ​ពិត​ជា​ធំ​សម្បើម​មែនទែន។ ​

​និយាយ​ពី​ការ​ប្រកួត​ខាង​លើ​នេះ​វិញ ​ក្រុម AT Madrid ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​៤១ ​ដោយ Carrasco ​ប៉ុន្តែ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ Alberto Perea ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Cadiz ​វិញ​បាន។ ​ឈាន​ដល់​វគ្គ​ប៉េណាល់ទី ​ក្រុម​របស់​លោក Simeone ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​ចាញ់​ក្នុង​លទ្ធផល ​៤-២៕

អត្ថបទ៖ វិធាវី

មតិយោបល់