• 2021-08-04 07:33:57
  • បាល់ទាត់

លើ​លោក​នេះ​មាន​តែ​កីឡាករ​ ២​នាក់​គត់​លេង​ដល់​៧២​ប្រកួត​ក្នុង​មួយ​រដូវ​កាល

  • 2021-08-04 07:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pedri បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​​យក​ឈ្នះ​ជប៉ុន ១-០ នៅ​អូឡាំពិក គេ​បាន​តាម​ស្មើ​កំណត់ត្រា​របស់ Bruno Fernandes សម្រាប់​ការ​បង្ហាញ​ខ្លួន​បាន​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល។

កំណត់ត្រា​នៅ​ពេល​នេះ Bruno និង Pedri លេង​បាន​៧២​ប្រកួត​​ដូច​គ្នា។ រដូវ​កាល​នេះ កីឡាករ​វ័យ​១៨​ឆ្នាំ Pedri បង្ហាញ​ខ្លួន​​​ឲ្យ Barcelona ៣៧​ប្រកួត​នៅ La Liga, ៦​ប្រកួត​នៅ Copa de Rey, ២​ប្រកួត​នៅ Supercopa de Espana និង​៧​ប្រកួត​នៅ Champions League។

ជាមួយ​គ្នា​នេះ​ក្នុង​ជម្រើសជាតិ​អេស្ប៉ាញ​គិត​ចាប់​ពី​​ឈុត​ U21 រហូត​ដល់​​ឈុត​ធំ​គេ​លេង​បាន​២០​ប្រកូត​ក្នុង​រដូវ​កាល​នេះ។ សរុប​មក​​រដូវកាល២០២០-២១ Pedri លេង​បាន​៧២​ប្រកួត​ហើយ។ គេ​នឹង​បំបែក​កំណត់ត្រា​របស់ Bruno ប្រសិន​បើ​បង្ហាញ​ក្នុង​ជំនួប​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ប្រេស៊ីល ដណ្ដើម​មេដាយ​មាស​នៅ​អូឡាំពិក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី