- 2021-08-04 06:51:53
- បាល់ទាត់
នេន សុធារ័ត្ន ត្រូវសម្រាកច្រើនខែដោយសាររបួស ACL
- 2021-08-04 06:51:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារ័ត្ន ត្រូវសម្រាកច្រើនខែដោយសាររបួស ACL
ចន្លោះមិនឃើញ
ខ្សែការពាររបស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នេន សុធារ័ត្ន បានរងរបួសដាច់សរសៃជង្គង់ ACL កាលប្រកួតទល់ក្រុមបាល់ទាត់ភ្នំពេញក្រោន នៃពានរង្វាន់លីគកំពូលកម្ពុជា ហើយត្រូវសម្រាកព្យាបាលពី៦ទៅ៧ខែ។
អតីតខ្សែការពាររបស់ក្លឹបស្វាយរៀងរូបនេះបានរៀបរាប់ឲ្យដឹងថា គេកំពុងព្យាបាលជាមួយក្លឹប ហើយក៏មិនទាន់កំណត់ឲ្យច្បាស់ថា តើត្រូវវះកាត់នៅពេលណាឡើយពោលគឺរង់ចាំមើលខាងក្លឹបរៀបចំសិន។ រយៈពេលព្យាបាលអាចយូរបន្តិច ពីព្រោះរបួសនេះគឺត្រូវការពេលជាសះស្បើយមកវិញ។
សុធារ័ត្ន បញ្ជាក់ថារបួសនេះកើតឡើងដោយខ្លួនឯងផ្ទាល់ ពោលគឺមិនបានប៉ះទង្កិចជាមួយកីឡាកររបស់ក្រោនឡើយគ្រាន់តែវាបានកើតឡើងក្នុងប្រកួតនោះ។ ខ្សែការពាររូបនេះជាអតីតកីឡាករជម្រើសជាតិមួយរូបដែលបង្ហាញទម្រង់លេងល្អផងដែរក្នុងក្រុមជម្រើសជាតិ៕