• 2021-08-04 01:52:37
  • បាល់ទាត់

Lukaku ចង់​មក Chelsea វិញ​ដើម្បី​បង្ហាញ​ Fan ថា​ពេល​នេះ​គេ​មិន​ដូច​មុន​ទេ

  • 2021-08-04 01:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku មាន​បំណង​ចង់​ត្រឡប់​មក​កាន់ Chelsea វិញ ព្រោះ​តែ​គេ​ចង់​បង្ហាញ​អ្នក​គាំទ្រ​នៅ Stamford Bridge ថា​ សមត្ថភាព​របស់​គេ​បច្ចុប្បន្ន​មិន​ដូច​មុន​ទេ។

Lukaku បាន​ចូលរួម​ជាមួយ Chelsea ដំបូង​នៅ​ខែ សីហា ឆ្នាំ ២០១១ពី​ក្លឹប Anderlecht ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន។ ហើយ​បច្ចុប្បន្ន​តោ​ខៀវ​កំពុង​ទាក់ទង​គេ​ឲ្យ​ត្រឡប់​មក​វិញ។ Chelsea បាន​ដាក់​សំណើរ​២​ដង​ទៅ Inter Milan តែ​ត្រូវ​បដិសេធ​ទាំង​អស់។

ចុង​ក្រោយ​នេះ Chelsea ហ៊ាន​ឲ្យ​ដល់​ទៅ​៨៨​លាន​ផោន ហើយ​ថែម​ឲ្យ​ខ្សែ​ការពារ Marcos Alonso មួយ​ទៀត តែ Inter បន្ត​មិន​យល់​ព្រម​លក់ Lukaku។ ក្រុម​ជើង​ឯក UCL កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​​ថ្មី​ដើម្បី​ត្រៀម​រដូវ​កាល​ក្រោយ​ព្រោះ​តែ Wener មិន​ត្រូវ​មុតស្រួច។ ហើយ Lukaku នេះ​ហើយ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​លោក Thomas Tuchel។

ចាប់​តាំង​ផ្ទេរ​មក Inter Milan ​ក្នុង​តម្លៃ​ខ្លួន​៧៣​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩ កីឡា​ករ​វ័យ​២៨​ឆ្នាំ​រក​បាន​៦៤​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៩៥​ប្រកួត​គិត​គ្រប់​កម្មវិធី។ ប្រភព​ពី The Sun ចុះ​ថា Lukaku ចាប់​អារម្មណ៍​​ចង់​មក​ត្រឡប់​មក​ទីក្រុង​ឡុងដ៏​វិញ ដើម្បី​បង្ហាញ​ពី​តម្លៃ​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​ Chelsea៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់