• 2021-08-04 01:30:46
  • បាល់ទាត់

Aguero ​ទៅ Barcelona ​ភ្លាម ​ទិញ​ឡាន​អាគុយ Ferrari ​តម្លៃ​៥០​ម៉ឺន​អឺរ៉ូ​ភ្លែត​

  • 2021-08-04 01:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Sergio Aguero ​បាន​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​ហើយ​ក្រោយ​ពី​សម្រាក​លំហែរ​កាយ​រួច​រាល់​មក ​និង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​ក្រុម​ផង​ដែរ។

​គ្រាន់​តែ​មក​ដល់​ទឹក​ដី​កាតាឡាន​ភ្លាម ​អតីត​ខ្សែ​ប្រយុទ្ធ Manchester City ​រូប​នេះ​បាន​ទិញ​ឡាន​ទំនើប​១​គ្រឿង​ភ្លែត​តែ​ម្ដង។ ​Aguero ​បាន​ចំណាយ​ប្រាក់​៥០​ម៉ឺន​អឺរ៉ូ ​ដើម្បី​ទិញ​ឡានFerrari SF90 Stradale ដែល​ជា​ប្រភេទ​ឡាន​អេឡិចត្រូនិក​ Plug-in Hybrid ​។ ​កីឡាករ​អាហ្សង់ទីន​រូប​នេះ ​ជា​អ្នក​ចូល​ឡាន​ទំនើប​ផង​ដែរ ​ដោយ​កាល​ពី​នៅ​អង់គ្លេស​រូប​គេ​ក៏​បាន​ទិញ​ឡាន​ជា​ច្រើន​គ្រឿង​ផង​ដែរ។

​Aguero ​បាន​និយាយ​ថា​នៅ​ឆ្នាំ​២០១៤ ​រូបគេ​បាន​ចំណាយ​ប្រាក់ ១,៥​លាន​ដុល្លារ​ដើម្បី​ទិញ​Lamborghini Aventador ​ខណៈ​ដែល​រូបគេ​មិន​ដឹង​ទេ​ថា​កាល​នោះ​ហេតុ​អ្វី​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​នេះ​ដើម្បី​ទិញ។ ​ខណៈ​ដែល​ទិញ​៦​ឆ្នាំ ​ជិះ​បាន​១ ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពោល​គឺ​រូបគេ​កម្រ​ជិះ​វា​ណាស់៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់