- 2021-08-03 13:11:33
- បាល់ទាត់
Inter Milan បដិសេធសំណើ Chelsea ក្នុងការទិញយក Lukaku
- 2021-08-03 13:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Inter Milan បដិសេធសំណើ Chelsea ក្នុងការទិញយក Lukaku
ចន្លោះមិនឃើញ
ក្លឹបអ៊ីតាលី Inter Milan បានបដិសេធសំណើរបស់ក្លឹបអង់គ្លេស Chelsea ក្នុងការទិញខ្សែប្រយុទ្ធបែលហ្សិក Romelu Lukaku ទោះបីជាខ្លួនមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារនេះ។
ប្រភពខាងលើបានឱ្យដឹងថា Chelsea មានបំណងទិញយក Lukaku ក្នុងតម្លៃ ១១៨លានដុល្លារ ហើយមានល្ហិចល្ហៀងថា ក្លឹបអង់គ្លេសនេះចង់ថែមខ្សែបម្រើអេស្ប៉ាញ Marcos Alonso ឱ្យទៅកាន់ក្លឹប Inter Milan ទៀតផង។
គេនៅមិនទាន់ដឹងច្បាស់ថា ខាងតោខៀវប្រចាំរាជធានីឡុងដុងនឹងដាក់លុយថែមឱ្យក្លឹប Inter Milan ឬ យ៉ាងណានោះទេ ខណៈ Lukaku កន្លងមកបានបង្ហាញពីគោលបំណងថាចង់លេងឱ្យ Inter បន្តទៀត។
សូមជម្រាបផងដែរថា Lukaku ធ្លាប់ជាកីឡាករ Chelsea កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ដោយនៅពេលនោះលេងបានតែ ១៥ប្រកួតប៉ុណ្ណោះ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះបានចូលលេងឱ្យ Inter កាលពីឆ្នាំ២០១៩ ក្រោយចំណាយពេល ២ឆ្នាំនៅក្លឹបបិសាចក្រហម Manchester United៕