• 2021-08-03 07:51:43
  • បាល់ទាត់

ការប្រកួត​ MCL សប្ដាហ៍ទី១១ កីឡាករសំខាន់ៗណាខ្លះមានរបួស?

  • 2021-08-03 07:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមនៃពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្ដាហ៍ទី១១ ក្រុមខ្លាំងៗបានប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីយកចំណាត់ថ្នាក់ល្អ។ ការប្រកួតប្រជែងរមែងតែងមានការប៉ះទង្គិច និងរបួសទៅលើកីឡាករ។ តើកីឡាកររូបណាខ្លះមានរបួស?

នេន សុធារដ្ឋ

កីឡាករសំខាន់របស់ណាហ្គាវើលដ៍ពីររូបគឺទី១ នេន សុធារដ្ឋ បានរងរបួសជង្គង់ និងមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងការតាមដាន។

ជុំវិញបញ្ហារបួសអតីតខ្សែការពារព្រះខ័នរាជស្វាយរៀង បញ្ជាក់យ៉ាងខ្លីមុននេះបន្តិចថា ៖«អត់ទាន់ដឹងទេ ឥឡូវកំពុងតែថតមើល»។

ចំណែកអ្នកចាំទីដៃទីមួយ ស៊ូ យ៉ាទី បើតាមការឱ្យ​ដឹងពី សុធារដ្ឋ គឺគេមានរបួសសាច់ដុំភ្លៅ ខណៈស្ថានភាពនាពេលនេះក៏មិនទាន់ដឹងដូចគ្នា។ អ្នកទាំងពីររបួសពេលណាហ្គាវើលដ៍ប្រកួតជាមួយក្រុមភ្នំពេញក្រោន។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១។

ស៊ូ យ៉ាទី

ដោយឡែកក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏មានវិបត្តិកីឡាកររបួសដែរគឺខ្សែបម្រើ ROMARIO REGINALDO ALVES។ គេ​រងរបួសកជើង អំឡុង​ពេលប្រកួតយ៉ាង​ស្វិតស្វាញ ជាមួយក្រុមនគរបាលជាតិ​។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១៕

កីឡាករ ROMARIO REGINALDO ALVES

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី