• 2021-08-03 03:20:57
  • បាល់ទាត់

ឃុន សេងថៃ៖ កាត់ចេសអីហើយ ខ្ញុំបុកហាត់ព្រឹកល្ងាចៗវិញហើយ

  • 2021-08-03 03:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ឃុន សេងថៃ វះកាត់ជង្គង់បានជោគជ័យ ក្រោយជង្គង់របស់គេមានអាការៈប្រេះ និងឈឺចុកចាប់ពេលហ្វឹកហាត់។

ក្រោយវះកាត់រួចហើយ ខ្សែបម្រើឆ្នើមរូបនេះត្រូវបានគ្រូពេទ្យឱ្យសម្រាកព្យាបាល១ខែកន្លះទៅ២ខែ ទើបអាចចូលហាត់ជាមួយក្រុមវិញបាន។

អ្នកប៉ោយប៉ែតប្រាប់ថា៖ «កាត់ចេសអីហើយ ខ្ញុំបុកហាត់ព្រឹកល្ងាចៗវិញហើយបង ដើម្បីឱ្យវារីខូវើរីមកវិញ»។

បើតាមការឱ្យ​ដឹងពីអតីតយុវជនបឹងកេតរូបនេះ រូបគេមានអាការៈឈឺជង្គង់យូរហើយ ប៉ុន្តែមិនបានទៅពិនិត្យមើលឡើយ លុះហ្វឹកហាត់ឈឺកាន់តែខ្លាំងក៏គេសម្រេចចិត្តវះតែម្ដង។

ខ្សែបម្រើឆ្នើមរបស់អគ្គិសនី បញ្ជាក់ថា៖«ជង្គង់ហ្នឹងវាឈឺយូរដែរហើយ គ្រាន់តែថាខ្ញុំអត់ដែលទៅពិនិត្យ មកពីកាលមុនឈឺបាត់ៗទៅក៏នៅតែលេង គ្រាន់តែថាលេងទៅបាត់ហាត់ទៅបាត់ បន្ទាប់មកមួយរយៈក្រោយនេះហាត់ទៅឈឺថែម កាន់តែឈឺកាន់តែឈឺ ដល់ពេលទៅថតមើលគេថាប្រេះឆ្អឹង។ បន្ទាប់ពីគេថាប្រេះហើយខ្ញុំសម្រាកកន្លះខែហាត់ជីមនៅក្រៅ ដើម្បីឱ្យ​វាផ្សាភ្ជាប់ឆ្អឹង ទ្រនាប់ឆ្អឹងហ្នឹង តែមានអីនៅឈឺដដែល ឈឺលើសដើមក៏សម្រេចចិត្តវះទៅបង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី