• 2021-07-30 12:16:34
  • បាល់ទាត់

Van Dijk ត្រលប់​មក​លេង​នៅ​លើ​ទីលាន​វិញ ក្រោយ​បាត់​មុខ​អស់ ៩ខែ

  • 2021-07-30 12:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ហុល្លង់​កីឡាករ Virgil Van Dijk បាន​ត្រលប់​មក​កាន់​ទីលាន​បាល់ទាត់​វិញ ក្រោយ​ពី​បាត់​មុខ​រយៈពេល ៩ខែ ដោយ​សារ​តែ​របួស​ដ៏​រន្ធត់​មួយ​កាល​ពី​ខែ​តុលា​ ឆ្នាំ២០២០​កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បន្ទាប់​មក​ជា​របួស​វិញ ដោយ​លេង​នៅ​ក្នុង​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្លឹប​អាល្លឺម៉ង់ Hertha Berlin ដែល​លេង​នៅ​ក្នុង​ប្រទេស​អូទ្រីស។

នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​រដ្ឋធានី​ប៊ែរឡាំង​ Van Dijk ត្រូវ​បាន​ប្ដូរ​ចូល​នៅ​ក្នុង​នាទី​ទី៦៩ ជំនួស​ខ្សែ​ការពារ​អង់គ្លេស Natheniel Phillips។ ការ​ប្រកួត​នេះ​បាន​បញ្ចប់​ដោយ​ហង្ស​ក្រហម​ឈ្នះ​ក្នុង​លទ្ធផល ៤ ទល់​នឹង​ ៣។

គួរ​រម្លឹក​ផង​ដែរ​ថា បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​បាន​រងរបួស​កាល​ពី​ខែ​តុលា ឆ្នាំ២០២០​កន្លង​ទៅ ដោយ​កាល​នោះ​អ្នក​ចាំ​ទី Everton កីឡាករ Jordan Pickford បាន​ឈូស​ និង​ប៉ះ​ទង្គិច​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់