- 2021-07-30 11:07:50
- បាល់ទាត់
Pochettino ហាក់បីដូចជាមិនទាន់ច្បាស់ពីអនាគតរបស់ Mbappe នៅ PSG ក្រោយមិនទាន់បន្តកុងត្រាថ្មី
- 2021-07-30 11:07:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino ហាក់បីដូចជាមិនទាន់ច្បាស់ពីអនាគតរបស់ Mbappe នៅ PSG ក្រោយមិនទាន់បន្តកុងត្រាថ្មី
ចន្លោះមិនឃើញ
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Sait Germain បានឆ្លើយតបនឹងសារព័ត៌មាន Le Parisien នៅក្នុងថ្ងៃនេះ ដែលបានសួរនាំពាក់ព័ន្ធនឹងអនាគត ក៏ដូចជាដំណើរការបន្តកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Kylian Mbappe នៅក្លឹបរបស់លោក។
លោក Pochettino បាននិយាយថា៖" អ្វីដែលច្បាស់តែម្ដងនៅក្នុងពេលនេះគឺថា Kylian នៅសល់កុងត្រាជាមួយពួកយើង១ឆ្នាំទៀត។ គេនៅតែជាកីឡាកររបស់ក្រុមយើង ហើយយើងក៏នៅតែយកចិត្តទុកដាក់ ចាត់ទុកគេស្មើភាពដូចទៅនឹងកីឡាករដែលមានកុងត្រាជាមួយយើង ៥ឆ្នាំផងដែរ។ តែនិយាយទៅរឿងអញ្ចឹងៗវាអាចប្រែប្រួលតាមស្ថានភាព ស្ថានការណ៍នីមួយៗ"។
លោកបានបន្តថា៖" ទាក់ទងនឹង Mbappe បន្តកុងត្រាថ្មីឬអត់ កិច្ចពិភាក្សាមួយនេះគឺថាជាកិច្ចចរចាសម្ងាត់ ហើយគេអត់ទាន់បានមកប្រាប់ខ្ញុំរឿងហ្នឹងទេ "។
Mbappe ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមកថា កីឡាករនេះមិនចង់នៅ PSG ទៀតឡើយដោយចង់ទៅលេងឲ្យ Real តែត្រូវខកខានដោយសារតែខាង Real មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញយក៕