• 2021-07-30 05:00:18
  • បាល់ទាត់

ទោះប៉ះក្រុមសំបូរបទពិសោធ TIFFY ARMY សំ វណ្ណនិត នៅតែមានសង្ឃឹមឈ្នះ

  • 2021-07-30 05:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TIFFY ARMY ជាក្រុមមួយ​ខ្លាំងនិងសំបូរបទពិសោធនៅលីគកំពូលកម្ពុជា។ សំបូរបទពិសោធ ព្រោះតែ​ក្រុមមួយ​នេះមានកីឡាករបរទេស-ខ្មែរល្អៗ និងធ្លាប់លេងនៅក្រុម​ជម្រើសជាតិច្រើន។

បើ​ទោះ​បែប​នេះ​ក្ដី​ សំ វណ្ណនិត សមាជិកក្រុមក្លឹប​បាល់ទាត់​នគរបាលជាតិ ដែលនឹងត្រូវជួប TIFFY ARMY នៅ​កីឡដ្ឋាន​សេវេនអេនជីស្អែកនេះបានលើកឡើងថា គេជឿជាក់ក្រុមនឹងធ្វើបានល្អ និងទទួលបានជ័យជម្នះ ដ្បិតពួកគេខិតខំប្រឹងប្រែងហាត់ និងប្រមូលផ្ដុំបានល្អជាងពេល​កន្លងមក។

អតីតយុវជនរបស់ក្លឹបបឹងកេត វណ្ណនិត បានបន្ថែមថា៖ «យើងសង្ឃឹម ព្រោះមួយរយៈក្រោយនេះយើងបានប្រមូលផ្ដុំហ្វឹកហាត់ជាប់លាប់វិញ អត់ដូចមួយរយៈមុនដោយសារយើងមានបញ្ហាកូវីដ»។

អ្វីដែលធ្វើឱ្យ​ខ្សែ​បម្រើ​ សំ វណ្ណនិត កាន់តែចាប់អារម្មណ៍នោះ​គឺ​ ក្លឹបមួយនេះបាននាំយកគ្រូអតីតជម្រើសជាតិកម្ពុជា Lee Tae Hoon មកដឹកនាំទៀតផង ដែលធ្វើឱ្យ​ក្រុមរបស់ខ្លួនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់។ យ៉ាងណាវណ្ណនិតនៅតែជឿជាក់ថាក្រុមរបស់ខ្លួននឹងធ្វើ​បាន​ល្អ ដណ្ដើម​បាន៣ពិន្ទុ​នៅ​ប្រកួត​សប្ដាហ៍​ទី​១១​ស្អែក​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់