• 2021-07-30 03:37:56
  • បាល់ទាត់

Chiellini បញ្ជាក់​ច្បាស់​ៗ​ថា នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ Juventus ខណៈ​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ

  • 2021-07-30 03:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​អ៊ីតាលី Giorgio Chiellini បាន​បញ្ជាក់​ថា គេ​នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Juventus ដោយ​ប៉ង​ចង់​ឈ្នះ​ពាន​បន្ថែម​ទៀត។

Chiellini បាន​ចំណាយ​ពេល​១៧​ឆ្នាំ​ក្នុង​អាជីព​លេង​ជាមួយ​ Juventus ចាប់​តាំង​ផ្ទេរ​ពី​ក្លឹប Livorno កាល​​ឆ្នាំ​២០០៤។ ប៉ុន្តែ​កុងត្រា​របស់ Chiellini ជាមួយ​ក្លឹប​បាន​​អស់​កាល​ពី​ថ្ងៃ​ទី ៣០ ខែ មិថុនា មុន​ពេល​ដែល​គេ​ជួយ​អ៊ីតាលី​ឈ្នះ​ពាន Euro ២០២០។

យ៉ាងណាក្ដី កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​ទម្លាយ​ថា គេ​នឹង​​បន្ត​នៅ​ជាមួយ Juventus ទៅ​មុខ​ទៀត។ បច្ចុប្បន្ន​គេ​កំពុង​សម្រាក​លំហែកាយ​ ក្រោយ​ធ្វើ​ការ​ធ្ងន់​នៅ Euro។ Chiellini បង្ហាញ​ខ្លួន​​បាន​៥៣៥​ប្រកួត​ឲ្យ​សេះបង្កង់ និង​ជួយ​ក្លឹប​ឈ្នះ​ពាន​២០​គ្រឿង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់