• 2021-07-29 10:54:04
  • បាល់ទាត់

គ្រូ​ជម្រើស​ជាតិ​អង់គ្លេស ចង់​ឃើញ​អង់គ្លេស​ជ្រើស​រើស​យក​កីឡាករ​ដើម​កំណើត​អាស៊ី​មក​លេង​ឱ្យ​បាន​ច្រើន​ជាង​នេះ

  • 2021-07-29 10:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate យល់​ថា អង់គ្លេស​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​ក្មេងៗ​មក​ពី​សហគមន៍​អាស៊ី​ខាង​ត្បូង (ភាគ​ច្រើន​ជា​ដើម​កំណើត​ឥណ្ឌា) ឱ្យ​ចូល​លេង​នៅ​ក្នុង​បាល់ទាត់​អង់គ្លេស​ឱ្យ​បាន​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក នៅ​លើ​ទំព័រ​ Youtube របស់​សមាគម​បាល់ទាត់​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក Southgate បាន​និយាយ​ថា៖ " យើង​គួរ​តែ​ពិនិត្យ​ឡើង​វិញ ពី​របៀប​ស្វែង​រក​កីឡាករ​របស់​យើង។ កន្លង​មក យើង​តែងតែ​មាន​គំនិត​លម្អៀង​មួយ​ថា ឱ្យ​កីឡាករ​មក​ពី​អាស៊ី លេង​មិន​សូវ​បាន​ដូច​មក​ពី​កន្លែង​ផ្សេង។ នេះ​គ្រាន់​តែ​ជា​ការ​ឱ្យ​តម្លៃ​មួយ​ដ៏​មិន​សម​ហេតុ​ផល " ។

បុរស​ជនជាតិ​អង់គ្លេស​នេះ​បាន​បន្ថែម​ថា នៅ​អង់គ្លេស​គួរ​តែ​មាន​ប្រព័ន្ធ​មួយ ដែល​លើក​ទឹកចិត្ត​ឱ្យ​កីឡាករ​មក​ពី​សហគមន៍​អាស៊ី​ខាង​ត្បូង លេង​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ចូល​ប្រឡូក​ក្នុង​ក្របខ័ណ្ឌ​អាជីព​បាល់ទាត់​ណា​មួយ​នា​ពេល​អនាគត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់