• 2021-07-28 02:46:52
  • បាល់ទាត់

ត្រឹម​សប្ដាហ៍​ទី​​១០ សុខ​ផេង ​និង​ វឌ្ឍនាកា ​​​ស្ថិត​នៅ​បញ្ជី​ប្រជែង​ស្បែកជើង​មាស​ជាមួយ​កីឡាករ​បរទេស

  • 2021-07-28 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​សប្ដាហ៍​ទី​១០​​កីឡាករ​កម្ពុជា ដែល​ចូល​រួមប្រជែង​ក្នុង​តំណែង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​គឺ​ កេវ សុខផេង របស់ វិសាខា ​រក​បាន​៨​គ្រាប់ និង​ចាន់ វឌ្ឍនាកា របស់​បឹង​កេត​រក​បាន​៧​គ្រាប់។

ក្នុង​ការ​ប្រកួត​លើក​ទី​៩​របស់​បឹង​កេត​ម្សិលមិញ​​ដែល​យក​ឈ្នះ​ប៉ូលីស​២-០​នោះ វឌ្ឍនាកា មិន​បាន​រក​បាន​គ្រាប់​បាល់​ឡើយ ​ធ្វើ​ឲ្យ​បញ្ជី​អ្នក​រក​បាន​នៅ​តែ​កីឡាករ​បរទេស​ ABEE NDJOO របស់​អាស៊ីអឺរ៉ុប​ដដែល​​រក​បាន​ច្រើន​ជាង​គេ​​១០​គ្រាប់​ស្មើ​កីឡាករ​ PRIVAT របស់​ស្វាយរៀង​។ យ៉ាង​ណា​​បើ​មើល​ទៅ​តាម​បញ្ជី​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​គឺ​មាន​កីឡាករ​កម្ពុជា​តែ​ពីរ​នាក់​ខាង​លើ​ប៉ុណ្ណោះ ខណៈ​ដែល​៧​នាក់​ផ្សេង​​ទៀត​ជា​កីឡាករ​បរទេស​។

​គិត​ត្រឹម​សប្ដាហ៍​ទី​១០​ក្រុម​កំពូល​តារាង​នៅ​តែ​ជា Angkor Tiger ​ដែល​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​១០​លើក​​ស្វែង​រក​ពិន្ទុ​បាន​ចំនួន​២០​ពិន្ទុ​។ តាម​ពី​ក្រោយ​ដោយ​ក្រុម​​វិសាខា​លេខ​២​មាន​១៩​ពិន្ទុ​ស្មើ​ក្រុម​លេខ​៣​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​មាន​១៩​ពិន្ទុ​ស្មើ​​វិសាខា និង​ចំនួន​ប្រកួត​៩​ដូច​វិសាខា​​​ដែរ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី