• 2021-07-23 02:58:10
  • បាល់ទាត់

ចប់!​ Eriksen មិន​អនុញ្ញាត​​ឲ្យ​លេង​នៅ​ Inter ទៀត​ទេ ដោយ​សារ​តែ​ច្បាប់​នៅ​អ៊ីតាលី

  • 2021-07-23 02:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen នឹង​មិន​អនុញ្ញាត​​ឲ្យ​លេង​នៅ​ក្លឹប Inter Milan ម្ដង​ទៀត​ទេ ដោយ​សារ​តែ​ច្បាប់​នៅ​អ៊ីតាលី​​អ្នក​ដែល​មាន​បញ្ហា​បេះដូវ​​​ត្រូវ​បម្រាម​មិន​ឲ្យ​ប្រកួត​បាល់ទាត់​​​ដាច់​ខាត។

កីឡាករ​វ័យ​២៩​ឆ្នាំ​​សញ្ជាតិ​ដាណឺម៉ាក​បាន​ដួល​សន្លប់​អំឡុង​ពេល​ការ​ប្រកួត Euro ២០២០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង​ហ្វាំងឡង់ ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង។ Eriksenn ត្រូវ​បាន​ជួយ​សង្គ្រោះ​បឋម​លើ​ទីលាន រហូត​ដឹង​ខ្លួន​ឡើង​វិញ រួច​ផុត​ពី​សេចក្ដី​ស្លាប់។

ទល់​ពេល​នេះ​គេ​បាន​បញ្ជាក់​ថា Eriksen ត្រូវ​ដាក់​ឧបករណ៍​​ការពារ​បេះដូង​នៅ​នឹង​ទ្រូង ដើម្បី​គ្រប់គ្រង​ការ​រំខាន​ផ្សេង​ៗ​នៅ​ក្នុង​ចង្វាក់​បេះដូង​របស់​គេ។ Eriksen ជា​កីឡាករ​របស់​ក្លឹប Inter Milan ​នៅ​​អ៊ីតាលី​ ជា​ប្រទេស​មួយ​​បម្រាម​កីឡាករ​ទាំង​ស្ម័គ្រចិត្ត​និង​អាជីព​គ្រប់​កម្រិត​​​ពី​ការ​លេង​បាល់ទាត់ ប្រសិន​បើ​ពួក​គេ​​មាន​បញ្ហា​មិន​ប្រក្រតី​បេះដូង។

​​Francesco Braconaro ជា​សមាជិក​ម្នាក់​គណៈកម្មាធិការ​វិទ្យាសាស្រ្ដ​បច្ចេកទេស​របស់​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​បញ្ជាក់​ថា Eriksen ត្រូវ​តែ​​ជា​ដាច់ និង​ដោះ​ឧបករណ៍​​ការពារ​បេះដូង​ចេញ​សិន ទើប​អាច​លេង​នៅ​អ៊ីតាលី​ម្ដង​ទៀត​បាន៕​​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់