• 2021-07-19 08:00:19
  • បាល់ទាត់

ស៊ូ យ៉ាទី ទម្លាយ​ចំណុច​ខ្លាំង​ពីរ​របស់ Angkor Tiger មុន​ប៉ះ​គ្នា​ស្អែក​

  • 2021-07-19 08:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​របស់​ណាហ្គាវើលដ៍ ស៊ូ យ៉ាទី ទម្លាយ​ចំណុច​ខ្លាំង​​ពីរ​របស់ Angkor Tiger ​មុន​ប៉ះ​គ្នា​ស្អែក​នៅ​ទឹក​ដី​​​​សៀមរាប​វេលា​ម៉ោង​៣:៣០​នាទី​ក្នុង​ជំនួប​សប្ដាហ៏​ទី​៩​​នៃ​លីគ​កំពូល​កម្ពុជា​។

ទាក់​ទង​ការ​ប្រកួត​ខាង​លើ​​អ្នក​ចាំ​ទី​បទ​ពិសោធ​ក្រាស់ក្រែល​រូប​នេះ​បាន​​និយាយ​ថា Tiger ជា​ក្រុម​ខ្លាំង​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​កំពូល​តារាង ហើយ​មាន​សមត្ថភាព​លេង​បាន​ល្អ​។ ​ចំណុច​ខ្លាំង​របស់​ក្លឹប​នេះ​ដែល​គេ​មើល​ឃើញ​គឺ​​​តំបន់​កណ្ដាល និង​ប្រយុទ្ធ។ ​​សម្រាប់ Tiger ​ជា​ក្រុម​មាន​វិន័យ​ល្អ​ណាស់ ដូច្នេះ​​ពិត​ជា​ពិបាក​ក្នុង​ការ​កំណត់​ថា​ក្រុម​ណា​​នឹង​ឈ្នះ​ការ​ប្រកួត​។ ប៉ុន្តែ​គេ​ជឿ​ថា​ ក្រុម​​របស់​គេ​នឹង​អាច​យក​បាន​លទ្ធផល​ល្អ​ ហើយ​​ក្រុម​របស់​គេ​ក៏​នឹង​លេង​ដោយ​ការ​គោរព​ទៅ​កាន់ Tiger ផង​ដែរ​។

រំលឹក​ថា Tiger លេង​៨​ប្រកួត​​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​​កំពុង​ស្ថិត​នៅ​​កំពូល​តារាង​​ ដោយ​មាន​១៩​ពិន្ទុ​ពោល​​ឈ្នះ​៦​ស្មើ​ និង​ចាញ់​១​។ ចំណែក​ណាហ្គាវិញ​ពួក​គេ​ឈ្នះ​៤​ក្នុង​ចំណោម​៧​លើក​ព្រមទាំង​ស្មើ​២​និង​ចាញ់​១​ប្រកូត​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់