- 2021-07-16 06:49:04
- បាល់ទាត់
ចែកគ្នាម្នាក់១ពិន្ទុជាមួយភ្នំពេញក្រោន អាំ សុវណ្ណរ៉ាត់ ថាមិនអាក្រក់ពេកទេតែសោកស្ដាយ
- 2021-07-16 06:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកគ្នាម្នាក់១ពិន្ទុជាមួយភ្នំពេញក្រោន អាំ សុវណ្ណរ៉ាត់ ថាមិនអាក្រក់ពេកទេតែសោកស្ដាយ
ចន្លោះមិនឃើញ
អ្នកចាំទីដៃទី១ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណរ៉ាត់ បានឱ្យដឹងថ្ងៃនេះថា ការចែកគ្នាម្នាក់មួយពិន្ទុជាមួយភ្នំពេញក្រោនមិនអាក្រក់ពេកទេ ប៉ុន្តែគេសោកស្ដាយដ្បិតត្រូវការពិន្ទុចាំបាច់ ដើម្បីប្រជែងកំពូលតារាង ខណៈពេលក្រុមខ្លួនបើកការនាំមុខ ២-០ មុនទៅហើយនោះ។
ក្នុងជំនួបក្រៅដីនៃក្របខ័ណ្ឌលីគកំពូលកម្ពុជាម្សិលមិញ អ្នកចាំទីឆ្នើមរូបនេះ ជួយសង្រ្គោះបាល់គ្រោះថ្នាក់បានច្រើន ស្របពេលក្រុមសិង្ហក្រហម ស៊ុតចំគោលដៅដល់ទៅ១១ជើង ចំណែកព្រះខ័នរាជស្វាយរៀងស៊ុតចំគោលដៅតែ៥ជើងប៉ុណ្ណោះ។
សុវណ្ណរ៉ាត់ បានបញ្ជាក់ប្រាប់ Sabay ថា ៖«សប្បាយចិត្តដែរ ដែលខ្ញុំបានបំពេញតួនាទីនិងសង្គ្រោះបាល់បានច្រើន ហើយយើងដឹងហើយថាភ្នំពេញក្រោនឆ្នាំនេះ ខ្សែប្រយុទ្ធគេគឺល្អៗខ្លាំងជាងឆ្នាំមុនច្រើន ការរៀបចំរបស់គេក៏ប្រសើរជាងមុន។ អ៊ីចឹងសប្បាយចិត្តដែរដែលជួយសង្គ្រោះបានច្រើន តែយ៉ាងណាក៏នៅតែស្ដាយដោយសាររបូតដល់ទៅ៣គ្រាប់។ ស្ដាយ! ចំពោះលទ្ធផលវិញ បើយើងនិយាយទៅវាមិនអាក្រក់ពេកទេសម្រាប់ទទួលបានមួយពិន្ទុ ប៉ុន្តែយើងដឹងហើយថាការប្រកួតនីមួយៗ យើងដាច់ខាតយើងចង់បានលទ្ធផល៣ពិន្ទុ ដើម្បីប្រជែងកំពូលតារាង»។
ម្ចាស់ផ្ទះភ្នំពេញក្រោន បានដាក់សម្ពាធខ្លាំងមកលើក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យកាល និងធ្វើបានល្អជាង ជាពិសេសកីឡាករវ័យក្មេង លឹម ពិសុទ្ធ រកបានពីរគ្រាប់តាមស្មើ (45’+2, 62’) បន្ទាប់ពី Privat របស់ព្រះខ័នរាជស្វាយរៀង រកបានពីរគ្រាប់នាំមុខមុននៅតង់ទីមួយ (39’, 45’)។ យ៉ាងណានៅជើងទី២ខាងមុខ នៅកីឡដ្ឋានស្វាយរៀង សុវណ្ណរ៉ាត់ ជឿជាក់ក្រុមរបស់ខ្លួននឹងធ្វើបានល្អជាងនៅ Smart RSN និងព្យាយាមមិនឱ្យរបូតគ្រាប់បាល់ច្រើនដូចប្រកួតនេះឡើយ។
បីគ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែប្រយុទ្ធ Privat (39’, 45’) និង Lopes Mendy (80’) ចំណែកក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន ធ្វើបានសម្រេចដោយ លឹម ពិសុទ្ធ (45’+2, 62’) និង ប្រាក់ ធីវ៉ា (73’)៕
តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន