• 2021-07-16 04:16:32
  • បាល់ទាត់

Jose ​ដឹក​នាំ Roma ​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ ​ឈ្នះ ១០-០ ​

  • 2021-07-16 04:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Roma ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​លើក​ដំបូង ​បាន​យក​ឈ្នះ​លើ​ក្រុម ​Montecatini ​ក្នុង​លទ្ធផល​ដល់​ទៅ ១០-០ ​ឯ​ណោះ។

​ខាង​លើ​នេះ ​គ្រាន់​តែ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ប៉ុណ្ណោះ ដោយ​មិន​បាន​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ដោយ​១០​គ្រាប់​នោះ​រក​បាន​ដោយ ​Perez, Mancini, Mayoral ​៣​គ្រាប់​, Calafiori, Zaniolo, Zalewski, Diawara ​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ក្រុម Montecatini ​មួយ​គ្រាប់​ទៀត។ ​លោក Jose Mourinho ​កំពុង​រុះរើ​សមាជិក​ជា​ច្រើន ​ដោយ​លោក​បាន​ដាក់​លក់ ​និង​ត្រៀម​ទិញ​ចូល​បន្ថែម​ផង​ដែរ។

​រំលឹក​ថា​ក្រុម Montecatini ដែល​លោក Jose Mourinho ​ដឹក​នាំ​ឈ្នះ​ដល់​ទៅ ១០-០ ​នេះ ​គឺ​ជា​ក្រុម​លេង​នៅ​លីគ Serie D ​ឯ​ណោះ។ ​ខណៈ​ដែល​ប្រកួត​បន្ទាប់​ទៀត​របស់ Roma ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ Ternana ដែល​លេង​នៅ​លីគ Serie B ​៕

ប្រភព៖ Sky Sports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់