• 2021-07-16 01:43:37
  • បាល់ទាត់

ជូន​តាម​សំណូមពរ​! ស្ថិតិ​ស៊ុត​របស់​ កែ​វ សុខផេង ​ជា​មួយ​ជម្រើស​ជាតិ​

  • 2021-07-16 01:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កែវ សុខផេង ជា​ខ្សែ​ប្រយុទ្ធ​របស់​​ក្លឹប​វិសាខា​បច្ចុប្បន្ន ​ហើយ​ក៏​ជា​កីឡាករ​​​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោសារ​​ការ​ជាប់​ជម្រើស​ជាតិ​តួយ៉ាង​ដូច​ជា​កាល​ទៅ​លេង​នៅ​បារ៉ែន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ដូច្នេះ​ដែរ​។ ដោយ​សារ​មាន​ប្រិយមិត្ត​​សំណូមពរ​ឲ្យ​​​​​និយាយ​ពី​ស្ថិតិ​​លេង​នៅ​​ជម្រើស​ជាតិ​​កម្ពុជា​របស់​ខ្សែ​ប្រយុទ្ធ​វិសាខា កែវ សុខផេង ពេលនេះ​ Sabay សូម​ធ្វើ​ការ​រៀបរាប់​ជូន​​។

​ខ្សែ​ប្រយុទ្ធ​​របស់​វិសាខា​​បាន​ចាប់​ផ្ដើម​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ​ឆ្នាំ​២០១៥ ដែល​ពេល​នោះ​គេ​ជាប់​ទាំង​ឈុត​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ និង​ឈុត​ធំ​។ លេង​ឲ្យ U23 ចំនួន​៦​ប្រកួត​រក​បាន​៣​គ្រាប់​។ ចំណែក​ការ​លេង​ឲ្យ​ឈុត​ធំ​របស់​គេ​វិញ​​ចាប់​ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​លេង​បាន​៤៩​ប្រកួត​រក​បាន​១១​គ្រាប់​។ ​ដូច្នេះ​សរុប​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ទាំង​ឈុត​ធំ​ និង​យុវជន​គេ​​លេង​​បាន​៥៥​ប្រកួត រក​បាន​១៤​គ្រាប់​។

​កែវ សុខផេង បាន​ចាប់​ផ្ដើម​ចូល​លេង​ក្លឹប​អាជីព​នៅ​ឆ្មាំ​២០១២​ដែល​ពេល​នោះ​គេ​លេង​ឲ្យ​បឹង​កេត​ដល់​ឆ្នាំ​២០១៥​ក្នុង​ការ​លេង​ឲ្យ​បឹង​កេត​៤​រដូវ​កាល​គេ​បង្ហាញ​ខ្លួន​បាន​៣៧​ប្រកួត​រក​បាន​២១​គ្រាប់​។ ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៥ គេ​ក៏​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ភ្នំពេញ​ក្រោន​​ ហើយ​រួម​រស់​​ជា​មួយ​​ភ្នំពេញ​ក្រោន​ដល់​ឆ្នាំ​២០១៧ ចូល​លេង​បាន​៥១​ប្រកួត​រក​បាន​២៧​គ្រាប់។ ​ក្រោយ​មក​​ឆ្នាំ​២០១៨គេ​ក៏​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Perak FC II ដែល​ជា​ក្លឹប​​ក្នុង​ក្របខណ្ឌ​ Malaysia Premier League ​នៅ​ទី​នោះលេង​បាន​៤​ប្រកួត​រក​បាន​១​គ្រាប់​។ ក្នុង​ឆ្នាំ​២០១៨​ដដែល​គេ​ត្រូវ​បាន​វិសាខា​ទាក់​ទង​មក​វិញ ហើយ​លេង​ឲ្យ​វិសាខា​ដល់​បច្ចុប្បន្ន​ចូល​លេង​បាន​៥៦​ប្រកួត​​រក​បាន​៣៨​គ្រាប់​ផង​ដែរ​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម