• 2021-07-15 02:35:58
  • បាល់ទាត់

ព្រោះ​កត្តា​ជីវភាព​ខ្វះខាត​ខ្លាំង​ជំរុញ​ឲ្យ​ ឡេង ណូរ៉ា ប្រឹងប្រែង​ហ្វឹកហាត់​ខ្ពស់​លើស​ពី​កីឡាករ​ដទៃ​

  • 2021-07-15 02:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹ​ប​ព្រៃវែង ឡេង ណូរ៉ា ទម្លាយ​ដើមចម​​ដែល​នាំ​ឲ្យ​ខ្លួន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​កីឡាករ​ដទៃ​ ពី​ព្រោះ​​តែ​គ្រួសារ​របស់​គេ​មាន​ការ​ខ្វះខាត​ខ្លាំង​។

​ប្រិយមិត្ត​ពិត​ជា​បាន​ដឹង​​ហើយ​ថា​យុវជន​វ័យ​១៧​ឆ្នាំ​ ឡេង ណូរ៉ា ធំធាត់​ក្នុង​មណ្ឌល​កុមារ​កំព្រា​ និង​អង្គការ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​​​ ដោយ​គេ​ត្រូវ​បាន​ម្ដាយ​បង្កើត​​ នី ណា បាន​យក​គេ​ទៅ​ទុក​ក្នុង​​អង្គការ​មួយ​កាល​វ័យ​៧​ឆ្នាំ​ ក្រោយ​ពេល​ឪពុក​របស់​គេ​បាន​ស្លាប់​នៅ​ឆ្នាំ​២០១០។

កត្តា​​ប្រវត្តិ​កម្សត់ និង​ខ្វះខាត​បាន​ដក់​ជាប់​​​ក្នុង​ចិត្ត​របស់​គេ​រាល់​ថ្ងៃ​ហើយ​​តែង​ជំរុញ​ទឹក​ចិត្ត​​ឲ្យ​ពុះពារ​ហ្វឹកហាត់​។ ​ស្ទើរ​រាល់​ថ្ងៃ ណូរ៉ា តែង​ក្រោក​រត់​ចាប់​ពី​ម៉ោង​៥​ព្រឹក​​ចំនួន​​៣០​នាទី ហើយ​ក្រោយ​មក​សម្រាក​បន្តិច​ក៏​បន្ត​​ទៅ​ហាត់​​ជីម​២ឬ​៣​ម៉ោង​ដោយ​ធ្វើ​លំហាត់​ខុស​ៗ​គ្នា​បន្ថែម​ទៀត​។ ​ដល់​ពេល​រសៀល​ទើប​បន្ត​ទៅ​ហាត់​ជា​មួយ​ក្លឹប​តាម​អ្វី​ដែល​គ្រូ​បាន​ប្រាប់​។ ការ​ក្រោក​ហ្វឹកហាត់​ម៉ោង​៥​ឬ​ម៉ោង​៦​​ជា​ទូទៅ​មិន​សូវ​មាន​កីឡាករ​បាល់ទាត់​ធ្វើ​ច្រើន​ទេ​ ហើយ​ចំណុច​នេះ​ក៏​អាច​ចាត់​ទុក​ថា​​លើស​ពី​ការ​ប្រឹងប្រែង​របស់​កីឡាករ​កំពូល​ៗ​មួយ​ចំនួន​ផង​ដែរ​។

យុវជន​កើត​នៅ​ភ្នំពេញ​រូប​នេះ​មាន​ការ​តស៊ូ​ហ្វឹកហាត់​បែប​នេះ​ជា​ប្រចាំ​ ទើប​មាន​ឱកាស​បាន​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​លើក​ទី​១ ក្នុង​វ័យ​ត្រឹម​១៧​ឆ្នាំ​ដែល​កីឡាករ​ដទៃ​កម្រ​ធ្វើ​បាន​។ ​ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់​កាយបម្បទារ​របស់​គេ​​ទៀត​សោទ​​ឃើញ​ថា ម៉ាំមួន​ល្អ​កម្លាំង​លេង​លើ​ទីលាន​ក៏​​​ស្វាហាប់​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី