• 2021-07-12 13:47:20
  • បាល់ទាត់

ក្នុង​ចំណោម​បេក្ខជន​៥រូប​នេះ​ កីឡាករ​ណា​មួយ​​ស័ក្ដិសម ទទួល​ពាន​ Ballon d'Or បំផុត​

  • 2021-07-12 13:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ Ballon d'Or ជា​ពាន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កីឡាករ​បាល់ទាត់​គ្រប់​រូប​។ ពាន​នេះ​ត្រូវ​គេ​បង្កើត​ឡើង​សម្រាប់​ឲ្យ​ទៅ​កីឡាករ​ណា​ដែល​មាន​សមត្ថភាព​លេចធ្លោ​ជាង​គេ​ប្រចាំ​ឆ្នាំ​នីមួយ​ៗ​។ ដូច្នេះ​ក្នុង​ចំណោម​កីឡាករ​ទាំង​៥​ខាង​ក្រោម​នេះ​ ប្រិយមិត្ត​ទាំង​អស់​គិត​ថា​ បេក្ខជន​ណា​មួយ​ដែល​សាកសម​ទទួល​ពាន​ Ballon d'Or នេះ​បំផុត​ប្រចាំ​ឆ្នាំ​២០២១​នេះ​៖

១. ខ្សែ​ប្រយុទ្ធ​ Lionel Messi

នៅ​ក្នុង​រដូវកាល​នេះ​ Messi បាន​ចូល​លេង​ឲ្យ​ Barcelona ចំនួន​៤៧​ប្រកួត​ និង​រក​បាន​៣៨​គ្រាប់​។ មិន​តែ​ប៉ុណ្ណោះ​កីឡាករ​នេះ​ក៏​បាន​ជួយ​អាហ្សង់ទីន​ឲ្យ​ឈ្នះ​ពាន​ Copa America ដែល​ខក​ខាន​ឈ្នះ​តាំង​ពី​ឆ្នាំ​១៩៩៣​ផង​ដែរ​។

២. ខ្សែ​បម្រើ​ Jorginho

នៅ​ក្នុង​រដូវកាល​នេះ​ Jorginho បាន​សាង​គុណ​សម្បត្តិ​ធំ​ជា​ច្រើន​ ដោយ​បាន​ចូល​លេង​ឲ្យ​ Chelsea ចំនួន​៤៣ប្រកួត​ និង​រក​បាន​៨​គ្រាប់​។ កីឡាករ​រូប​នេះ​ក៏​បាន​ចូល​រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​ Premier League ក៏​ដូច​ជា​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ពាន​ Euro 2020 ផង​ដែរ​នៅ​ឆ្នាំ​នេះ​ ខណៈ​​ក្រុម​របស់​ខ្លួន​ខក​ខាន​ឈ្នះ​ពាន​នេះ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​។

៣. ខ្សែ​ប្រយុទ្ធ​ Harry Kane

នៅ​ក្នុង​រដូវកាល​នេះ​ Kane បាន​ចូល​លេង​ឲ្យ​ Spurs ចំនួន​ ៤៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៣​គ្រាប់​។ កីឡាករ​ក៏​នេះ​ក៏​បាន​ចូល​រួម​ចំណែក​សំខាន់​ជួយ​ក្រុម​អង់គ្លេស​របស់​របស់​ខ្លួន​ឲ្យ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ Euro 2020 នេះ​ផង​ដែរ​។

៤. ខ្សែ​ប្រយុទ្ធ​ Robert Lewandowski

ថ្វីត្បិត​តែ​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​របស់​ខ្លួន​បាន​ច្រើន​ក្នុង​ប្រកួត​ Euro 2020 ប៉ុន្តែ​បើ​នៅ​ Bayern វិញ​ កីឡាករ​នេះ​បាន​ជួយ​បាន​ច្រើន​ដល់​ក្រុម​ ដោយ​ចូល​លេង​បាន​៤០​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤៨​គ្រាប់​។​

៥. ខ្សែការពារ​ Giorgio Chiellini

ទោះ​ជា​ Chiellini ខ្សែការពារ​ក្ដី​ ប៉ុន្តែ​កីឡាករ​នេះ​បាន​លេង​យ៉ាង​ល្អ​ក្នុង​ប្រកួត​ Euro 2020 ​។ កីឡាករ​នេះ​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឲ្យ​ឈ្នះ​ពាន​នៅ​ក្នុង​ឆ្នាំ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់