• 2021-07-12 02:49:16
  • បាល់ទាត់

Keane ​បន្ទោស​កីឡាករ​ចាស់​ៗ​អង់គ្លេស ​ដែល​បណ្ដោយ​ឱ្យ​ក្មេង​ទាត់​ប៉េណាល់ទី

  • 2021-07-12 02:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Roy Keane ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​និង​ដាក់​បន្ទុក​ទៅ​លើ​កីឡាករ​រាម​ច្បង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​ខ្លាំង ដែល​បណ្ដោយ​ឱ្យ​កីឡាករ​ក្មេង​ៗ​ស្ទើរ​បទ​ពិសោធ​ជា​អ្នក​ទាត់​ប៉េណាល់ទី​នៅ​វគ្គ​សំខាន់​ទៅ​វិញ។

​អង់គ្លេស ​ជាន់​កំណត់ត្រា​ដដែល​ៗ​ទៀត​ហើយ ​ដោយ​ចាញ់​ប៉េណាល់ទី​កាត់​សេចក្ដី​ជាមួយ​ក្រុម​អ៊ីតាលី​ក្នុង​លទ្ធផល ​៣-២។ ​ដោយ​អ្នក​ដែល​ខកខាន​មិន​អាច​ស៊ុត​ចូល​នោះ ​មាន​៣​នាក់​សុទ្ធ​តែ​ក្មេង​ៗ​ទាំង​អស់​គឺ Rashford , Sancho ​និង Saka ​។ ​ខណៈ​ដែល​២​នាក់​ស៊ុត​ចូល​នោះ​មាន ​Harry Kane ​និង Maguire ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​Keane ​អ្នក​វិភាគ​មិន​សំចៃ​មាត់​នោះ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​អ្នក​ជា Jack Grealish ​ឬ Sterling ​អ្នក​មិន​អាច​ឱ្យ​ក្មេង​ៗ​ទៅ​មុខ​អ្នក​ដើម្បី​ទាត់​នោះ​ទេ។ អ្នក​មិន​អាច​អង្គុយ​នៅ​ទី​នោះ ​ហើយ​និយាយ​ថា ខ្ញុំ​ឃើញ​ក្មេង​អាយុ​១៩​ឆ្នាំ​ដើរ​មុខ​ខ្ញុំ ​ខណៈ​ដែល​ខ្ញុំ​ធ្លាប់​លេង​ច្រើន​ប្រកួត ​និង​មាន​បទ​ពិសោធ​ច្រើន​ឡើយ”។

​រំលឹក​ថា​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កីឡាករ Rashford , Sancho ​និង Saka ​សុទ្ធ​តែ​ត្រូវ​បាន​ប្ដូរ​ចូល​ដើម្បី​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​នេះ​ឯង។ ​ការ​សម្រេច​នេះ​ដែរ ​ធ្វើ​ឡើង​ដោយសារ​តែ​លោក Southgate ​គ្រូ​បង្វឹក​អង់គ្លេស​មើល​ឃើញ​ថា​៣​នាក់​នេះ ​ស៊ុត​បាន​ល្អ​ណាស់​នៅ​ពេល​ហ្វឹកហាត់​កន្លង​មក៕​

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី