• 2021-07-12 02:27:01
  • បាល់ទាត់

ចំណុច​ជាន់​ជើង Grealish មួយ​នេះ Alan Shearer ថា Jorginho សម​បាន​កាត​ក្រហម

  • 2021-07-12 02:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​អ៊ីតាលី Jorginho ពិត​ជា​សំណាង​មែន​ទែន​ដែល​អាច​បន្ត​​លេង​លើ​ទីលាន​ បន្ទាប់​ពី​គេ​បាន​​បង្ក​កំហុស​ធ្ងន់ធ្ងរ​លើ Jack Grealish ក្នុង​ម៉ោង​បន្ថែម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ AFP

អំឡុង​ពេល​ការ​ប្រកួត​រវាង​អង់គ្លេស​និង​អ៊ីតាលី​ឈាន​ចូល​ដល់​ម៉ោង​បន្ថែម Grealish បាន​ព្យាយាម​ឈូស​យក​បាល់ ខណៈ​ Jorginho ក៏​បាន​លូក​ជើង​​យក​បាល់​ដូច​គ្នា។ ប៉ុន្តែ​​ក្នុង​ហេតុការណ៍​នោះ​ ជើង​របស់ Jorginho បាន​ជាន់​​តំបន់​ក្បាល​ជង្គង់​របស់ Grealish ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង។

ក្រោយ​ពី​​ពិនិត្យ​និង​​ព្យាបាល់​រូច Grealish បាន​ខឹង​ជា​ខ្លាំង​ចំពោះ​ការ​ប៉ះ​ទង្គិច​នេះ និង​ចង្អុល​កន្លែង​របួស​ត្រង់​ជង្គង់​ទៅ​កាន់​អាជ្ញាកណ្ដាល​លោក Bjorn Kuiper។ យ៉ាងណា អាជ្ញាកណ្ដាល​សញ្ជាតិ​ហូឡង់​បាន​ផ្ដល់​ត្រឹម​កាត​លឿង​ឲ្យ Jorginho ប៉ុណ្ណោះ។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ AFP

ក្រោយ​ការ​ប្រកួត​​ វីរបុរស​របស់​អង់គ្លេស​លោក Aln Shearer បាន​និយាយ​ថា Jorginho​ ពិត​ជា​សំណាង​​អាច​​បន្ត​ការ​លេង​នៅ​លើ​ទីលាន។ គេ​គួរ​​តែ​ត្រូវ​បាន​ផ្ដល់​កាត​ក្រហម ព្រោះ​សកម្មភាព​នេះ​​បង្ហាញ​ពី​ភាព​គ្រោះ​ថ្នាក់ និង​មិន​គិត​ពី​សុវត្ថិភាព​របស់​ដៃ​គូ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី