• 2021-07-12 02:15:16
  • បាល់ទាត់

Chiellini ៖​ខ្ញុំ​មាន​អារម្មណ៍ មាន​វេទមន្ដ​លើ​អាកាស​ជួយ​អ៊ីតាលី ​ខ្ញុំ​និយាយ​តាំង​ពី​ខែ​ឧសភា

  • 2021-07-12 02:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ ​Giorgio Chiellini ​បាន​និយាយ​ថា​រូបគេ​មាន​អារម្មណ៍​ថា​មាន​វេទមន្ដ​ពិសេស​អ្វី​យ៉ាង​តាម​ជួយ​អ៊ីតាលី ​រហូត​ដល់​ឈ្នះ​ពាន​រង្វាន់ Euro 2020 ​នេះ​។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​បាន​ឈ្នះ​បាន​រង្វាន់ Euro ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​បាន​ដោយ​បាល់​ប៉េណាល់ទី ​៣-២ ​ក្រោយ​ពី​លេង​ស្មើ​គ្នា ១-១ ​រយៈ​ពេល​១២០​នាទី។ ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ការពារ Chiellini ​ដែល​មាន​វ័យ​ជ្រេ​ជាង​គេ​នោះ ​នៅ​តែ​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​អ៊ីតាលី ​និង​បិទ Kane ​មិន​ឱ្យ​ធ្វើ​អ្វី​ចេញ​នោះ​ទេ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​Chiellini ​វ័យ​៣៦​ឆ្នាំ​បាន​និយាយ​ថា​៖ “​យើង​ឈ្នះ ​ខ្ញុំ​គិត​ថា​យើង​សក្ដិសម​ហើយ។ យើង​មាន​អារម្មណ៍​ថា​មាន​អ្វី​ពិសេស​ម្យ៉ាង​តាម​ជួយ​យើង។ យើង​បាន​និយាយ​រឿង​នេះ​តាំង​ពី​ខែ​ឧសភា​ម្ល៉េះ ហើយ​យើង​សម​នឹង​ទទួល​បាន​វា។ ​គ្រប់​យ៉ាង អ៊ីតាលី​សម​នឹង​ឈ្នះ​ពាន​រង្វាន់”៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់