• 2021-07-09 09:05:10
  • បាល់ទាត់

ក្រុម​បាល់ទាត់​ YOUNGCHESTER FT​ កើត​ឡើង​ពី​ក្ដី​ស្រមៃ​ និង​ឆន្ទៈ​

  • 2021-07-09 09:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុម​បាល់ទាត់​ក្នុង​សាល​ YOUNGCHESTER FT​ ក្រុម​មួយ​នេះ​កើត​ឡើង​ចេញ​ពី​ក្ដី​ស្រមៃ​ និង​ឆន្ទៈ​របស់​កីឡាករ​ម្នាក់ៗ​ដូច្នេះ​ទើប​អភិវឌ្ឍន៍​រហូត​អាច​ឈាន​ដល់​ការ​ចូល​ប្រកួត​ក្នុង​លីគ​ថ្នាក់​ជាតិ​ជា​ដើម។​

លោក​ ផៃ​ បរិញ្ញា​

លោក​ ផៃ​ បរិញ្ញា​ ស្ថាបនិក​ក្រុម​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ប្រវត្តិ​វិញ​ក្រុម​នេះ​ YOUNGCHESTER FT​ បង្កើតឡើង​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​លេង​តារាង​ធំ​គ្នា​ ១១​នាក់​ប៉ុណ្ណោះ។​ ឥលូវ​នេះ​ក្រុម​បាន​អភិវឌ្ឍន៍​ជា​ Futsal ​ប្រហែល​២-៣​ឆ្នាំ​មក​ហើយ ថែម​ទាំង​បាន​ចូល​ប្រកួត​ថ្នាក់​ជាតិ​ថែម​ទៀត​ផង។​

ក្រុម YOUNGCHESTER FT

ស្ថាបនិក​ក្រុម ​YOUNGCHESTER FT​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​បាល់ទាត់មួយនេះកើត​ចេញ​ពី​ម្នាក់ៗ​មាន​ក្ដី​ស្រមៃ​ចង់​បង្កើត​ឲ្យ​មាន​ក្រុម​ផ្ទាល់​ខ្លួន​តាំង​ពី​ក្មេងៗ​ និង​ចង់​ចូលរួម​ប្រកួត​កម្មវិធី​នានា​ដូច​គេ​ឯង។​ ដូច្នេះ​ហើយ​ការ​ចូលចិត្ត​ស្រឡាញ់​ដូច​គ្នា​ទើប​ពួក​លោក​ចងក្រង​បង្កើត​បាន​ជា​ក្រុម​នេះ​ឡើង។​ គោលដៅ​បន្ត​ទៅ​ទៀត​នឹង​ព្យាយាម​ពង្រឹង​សមត្ថភាព​ ពង្រីក​ក្រុម​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​បាល់ទាត់​ Futsal​ របស់​ខ្មែរ​លើ​ឆាក​អន្តរជាតិ។​

ក្រុម YOUNGCHESTER FT

លោក​ ផៃ​ បរិញ្ញា​ ក៏​បាន​លើក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ​ចំពោះ​ក្រុម​គឺ​ខ្វះ​ការ​ជួយ​ឧបត្ថម្ភ​ ដូច្នេះ​ស្ថាបនិក​រូប​នេះ​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​បំណង​ចង់​សហការ​ស្វាគមន៍​ជា​និច្ច។​ រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​ក្នុង​សាល​ (Futsal) YOUNGCHESTER FT​ ធ្លាប់​បាន​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​២ឆ្នាំ​មក​ហើយ​ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ចំណាត់​ថ្នាក់​ល្អ​គាប់​ប្រសើរ​នោះ​ឡើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម