• 2021-07-09 03:12:39
  • បាល់ទាត់

អាជ្ញាកណ្ដាល​មាន​ជាង​គេ​​លើ​លោក នឹង​កាត់​សេចក្ដី​ Final រវាង​អង់គ្លេស​និង​អ៊ីតាលី

  • 2021-07-09 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bjorn Kuipers ដែល​ជា​អាជ្ញាកណ្ដាល​មាន​ជាង​គេ​លើក​លោក​ នឹង​ត្រូវ​កាត់​សេក្ដី​ក្នុង​ការ​ប្រកួត​ Euro ផ្ដាច់ព្រ័ត្រ​ជំនួប​រវាង​អង់គ្លេស​និង​អ៊ីតាលី នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ​​សប្ដាហ៍​នេះ។

រូបភាពផ្ដល់សិទ្ធិ​ដោយ AFP

អង់គ្លេស​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោយ​យក​ឈ្នះ​​ដាណឺម៉ាក ២-១ នៅ​ម៉ោង​បន្ថែម​ក្នុង​កីឡដ្ឋាន Wembley។ សម្រាប់​អ៊ីតាលី​វិញ​បាន​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​​សេចក្ដី​លើ​អេស្ប៉ាញ ៤-២។

លោក Bjorn Kuipers សញ្ជាតិ​ហូឡង់​ដែល​សេចក្ដី​រាយការណ៍​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ទ្រព្យ​១១,៥​លាន​ផោន​នោះ​នឹង​ត្រូវ​ឈរ​ក្នុង​ទីលាន​ដើម្បី​កាត់​សេចក្ដី​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ។ លោកKuipers ដែល​ជា​សហ​ស្ថាបនិក​នៃ​​ផ្សារ​ទំនើប Jumbo Kuipers ក្នុង​ប្រទេស​ហូឡង់​បាន​សិក្សា​បញ្ចប់​ផ្នែក​​គ្រប់គ្រងអាជីវកម្ម ពី​សាកល​វិទ្យាល័យ Radboud។

រូបភាពផ្ដល់សិទ្ធិ​ដោយ AFP

Kuipers ក៏​នឹង​មាន​​ក្រុម​អាជ្ញាកណ្ដាល​ផ្សេង​ទៀត​ដើម្បី​ជួយ​មាន​ដូច​ជា​លោក Sander van Roekel និង Erwin Zeinstra សញ្ជាតិ​ហូឡង់​ជា​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់។ លោក Carlos Del Cerro Grande សញ្ជាតិ​អេស្ប៉ាញ​ជា​​មន្ត្រី​អាជ្ញាកណ្ដាល​ទី​​៤ និង​​លោក Bastian Dankert សញ្ជាតិ​អាល្លឺម៉ង់​ជា​​អាជ្ញាកណ្ដាល​ផ្នែក VAR៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់