• 2021-07-09 03:02:20
  • បាល់ទាត់

ប្រធានាធិបតី​ប្រេស៊ីល ​ថា​ប្រេស៊ីល​នឹង​ឈ្នះ​អាហ្សង់ទីន ​៥-០ ​នៅ Copa ​

  • 2021-07-09 03:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jair Bolsonaro ​ប្រធានាធិបតី​ប្រេស៊ីល ​បាន​ជឿ​ជាក់​ក្រុម​សាំបា​នឹង​អាច​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន ​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa America ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។

​ដំបូង​ឡើយ​ពាន​រង្វាន់ Copa ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​អាហ្សង់ទីន ​និង​កូឡុំប៊ី​ទេ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ​១៩​​ទើប​បណ្ដាល​ឱ្យ​ប្រទេស​២​នេះ​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ។ ​ក្រោយ​ពី​ដក​ខ្លួន​ទៅ ​សហព័ន្ធ​បាល់​ទាត់​អាមេរិក​ខាង​ត្បូង ក៏​បាន​សម្រេច​យក​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ។ ខណៈ​ដែល​ក្រុម​មួយ​នេះ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ល្អ​ណាស់ ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប៉ះ​ជាមួយ​ក្រុម​អាហ្សង់ទីន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ។

​មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក Jair Bolsonaro ​ប្រធានាធិបតី​ប្រេស៊ីល​បាន​និយាយ​ថា​៖ “ប្រេស៊ីល​នឹង​ឈ្នះ ៥-០”។ ​សម្ដី​ក៏​ខ្លី​មួយ​នេះ ​លោក​ប្រធានាធិបតី​បាន​និយាយ​អំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាច្រើន​ទៀត​នៅ​អាមេរិក​ខាង​ត្បូង​នេះ។ ដោយ​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ប្រេស៊ីល​នឹង​ធ្វើ​បាន​សម្រេច​សម្រាប់​អ្នក​គាំទ្រ​មិន​ខាន៕

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី