• 2021-07-09 01:47:23
  • បាល់ទាត់

Chiellini សរសើរ​សូម្បី​បម្រុង​របស់​​​អង់គ្លេស​ក៏​ល្អ​ៗ​ដែរ តែ​ចង់​ប្រាប់​ថា​អ៊ីតាលី​អត់​ព្រឺរោម​ទេ

  • 2021-07-09 01:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Giorgio Chiellini បាន​ចាត់​ទុក​អង់គ្លេស​ជា​បេក្ខភាព​គូប្រជែង​ដ៏​តានតឹង​ក្នុង​ការ​យក​ឈ្នះ​​នៅ​វគ្គផ្ដាច់ព្រ័ត្រ Euro នៅ​ពេល​ខាង​មុខ​នេះ។

រូបភាពផ្ដល់សិទ្ធិដោយ AFP

Chiellini មើល​ឃើញ​ថា​ កីឡាករ​របស់​អង់គ្លេស​សុទ្ធតែ​មាន​គុណភាព​ក្នុង​ការលេង។ យ៉ាងណាមិញ ខ្សែ​ការពារ​ជើង​ចាស់​រូប​នេះ​បាន​បញ្ជាក់​ថា អ៊ីតាលី​​នឹង​មិន​ខ្លាច​​ក្រុម​តោ​កំណាច​ឡើយ ពេល​ដែល​ពួក​គេ​​ជួប​គ្នា​​ទល់​មុខ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ។

និយាយ​មុន​ជំនួប​ផ្ដាច់​ព្រ័ត្រ​មក​ដល់ Chiellini បាន​ប្រាប់ RAI ថា អង់គ្លេស​គឺ​ជា​បេក្ខភាព​​ដ៏​ធំ​ក្នុង​ការ​ប្រជែង​ពាន Euro។ ពួក​គេ​​មាន​គុណភាព រាងកាយ​រឹងមាំ និង​ការ​រៀបចំ។ ពួក​គេ​ពិបាក​នឹង​យក​ឈ្នះ​ណាស់។

រូបភាពផ្ដល់សិទ្ធិដោយ AFP

Chiellini ក៏​បាន​សរសើរ​​ប្រធាន​ក្រុម​អង់គ្លេស​ Harry Kane ថា​ជា​កីឡាករ​ដែល​គេ​ចូល​ចិត្ត។ ហើយ​ថា​សូម្បី​តែ​កីឡាករ​បម្រុង​របស់​អង់គ្លេស​ក៏​សុទ្ធតែ​ល្អ​ៗ​ដែរ​​អាច​ឈ្នះ Euro បាន ដូច​ពេល​ដែល​​លេង​ជាមួយ​ដាណឺម៉ាក​គេ​ឃើញ​មាន Jack Grealish, Jadon Sancho, Marcus Rashford, Dominic Calvert-Lewin និង Phil Foden ជា​ដើម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់