• 2021-07-08 07:02:50
  • បាល់ទាត់

តៀម​ស្រា​នៅ​​អង់គ្លេស​នឹង​ថែម​ម៉ោង​ដូច​គ្នា ឲ្យ​តែ​ប្រកួត​ផ្ដាច់ព្រ័ត្រ​លេង​ដល់​ម៉ោង​បន្ថែ​ម

  • 2021-07-08 07:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ផឹក​ស៊ី​នឹង​អនុញ្ញាត​ឲ្យ​បើក​រហូត​ដល់​ម៉ោង​១១:១៥​នាទី​យប់​នេះ​អង់គ្លេស​សម្រាប់​រាត្រី​ថ្ងៃ​អាទិត្យ​ខាង​មុខ ក្នុង​ករណី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ Eruo លេង​ដល់​ម៉ោង​បន្ថែម​និង​ប៉េណាល់ទី។

លោក Boris Johnson (រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)

នាយក​រដ្ឋមន្ត្រី​របស់​អង់គ្លេស​លោក Boris Johnson បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ឲ្យ​បន្ថែម​ម៉ោង​ផឹក​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រកួត​ជាមួយ​អ៊ីតាលី។ ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Wembley ចាប់​ពី​ម៉ោង​៨:០០​នាទីយប់ (ម៉ោងនៅ​អង់គ្លេស)។

ជា​ទូទៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ តាម​ហាង​ផឹក​ស៊ី​នៅ​អង់គ្លេស​ត្រូវ​បិទ​នៅ​ម៉ោង​១០:៣០​នាទី។ ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​អាច​មើល​ដល់​ចប់​ក្នុង​ករណី​បន្ថែម​ម៉ោង​​១៥​នាទី​ពីរ និង​ប៉េណាល់ទី​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​ហាង​បើក​ដល់​ម៉ោង​១១:១៥​នាទី៕​​

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី