• 2021-07-07 08:09:43
  • បាល់ទាត់

Enrique ​ថា​លោក​នឹង​គាំទ្រ​អ៊ីតាលី ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2021-07-07 08:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ថា​លោក​នឹង​គាំទ្រ​ក្រុម​អ៊ីតាលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ខាង​មុខ​នេះ​។

​ក្រោយ​ពី​អ៊ីតាលី ​បាន​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​ហើយ លោក Luis Enrique ​បាន​ទទួល​ស្គាល់​បរាជ័យ​នេះ ប៉ុន្តែ​លទ្ធផល​ចាញ់​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពិបាក​ចិត្ត​នោះ​ទេ។ ការ​មិន​ពិបាក​ចិត្ត​នេះ ក៏​ដោយសារ​អេស្ប៉ាញ​ធ្វើ​បាន​ល្អ​ហើយ​ក្នុង​ការ​ប្រកួត​ទល់​អ៊ីតាលី ​ដោយ​គ្រាន់​តែ​មិន​មាន​សំណាង​នៅ​វគ្គ​ប៉េណាល់ទី​ប៉ុណ្ណោះ។

​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “ខ្ញុំ​អបអរ​អ៊ីតាលី ​ហើយ​សង្ឃឹម​ថា​ពួកគេ​នឹង​លេង​បាន​ល្អ​ទៀត​នៅ​ប្រកួត​ចុង​ក្រោយ ​និង​ព្យាយាម​ឈ្នះ​ពាន​រង្វាន់​នេះ​ឱ្យ​បាន​។ ​ខ្ញុំ​នឹង​គាំទ្រ​ក្រុម​អ៊ីតាលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ព្រោះ​ពួកគេ​ពិត​ជា​លេង​បាន​ល្អ​មែនទែន”៕​

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម