• 2021-07-06 06:07:00
  • បាល់ទាត់

លោក Enrique៖​បើ​អ៊ីតាលី​ឈ្នះ​អេស្ប៉ាញ ​ខ្ញុំ​នឹង​​ក្លាយ​ជា​គាំទ្រ​អ៊ីតាលី​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2021-07-06 06:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​និយាយ​ថា​លោក​នឹង​គាំទ្រ​ក្រុម​អ៊ីតាលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប្រសិន​បើ​អ៊ីតាលី​យក​លើ​ក្រុម​ខ្លួន​បាន​។

​អេស្ប៉ាញ ​នឹង​ប៉ះ​អ៊ីតាលី​ក្នុង​កីឡដ្ឋាន Wembley ​របស់​អង់គ្លស​នៅ​យប់​នេះ ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​។ ​ក្រុម​ទាំង​ពីរ​នេះ​ល្អ​ដូច​គ្នា ​ដែល​ពិបាក​ក្នុង​ការ​ជ្រើសរើស​ថា​ក្រុម​ណា​ខ្លាំង​ជាង​ក្រុម​ណា​ណាស់។ ខណៈ​ដែល​ការ​ប្រកួត​កន្លង​មក​របស់​ពួកគេ​ក៏​ធ្វើ​បាន​ល្អ​ណាស់​ដែរ។ ​ស្រប​ពេល​មុន​ការ​ប្រកួត​នេះ ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​គោរព​គ្នា ​ដោយ​មិន​បោះ​សម្ដី​ខ្លាំង​ៗ​នោះ​ទេ។

​លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ​បាន​និយាយ​ថា​អ៊ីតាលី​មិន​ខុស​ពី​អេស្ប៉ាញ​ទេ ទាំង​ទម្រង់​លេង​និង​ការ​តាំង​ចិត្ត។ ​លោក​គោរព​ដល់​កំណត់ត្រា​មិន​ចាញ់​៣២​ប្រកួត​របស់​អ៊ីតាលី ​តែ​ក៏​ចង់​ឈ្នះ​នៅ​យប់​នេះ​ដើម្បី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា។ ​មួយ​វិញ​ទៀត ​បើ​សិន​យប់​នេះ​អេស្ប៉ាញ​ចាញ់ ​ដោយ​អស់​ចិត្ត ​នោះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2020 ​លោក Enrique ​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​ក្រុម​អ៊ីតាលី​ហើយ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម