/football111/60dfbbcf924ea_1625275320_medium.jpg)
- 2021-07-03 01:26:12
- បាល់ទាត់
De Bruyne យប់មិញលេងទាំងរបួស អីចឹងទើបទម្រង់លេងមិនសូវល្អ
- 2021-07-03 01:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne យប់មិញលេងទាំងរបួស អីចឹងទើបទម្រង់លេងមិនសូវល្អ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក បានបរាជ័យក្រោមថ្វីជើងក្រុមអ៊ីតាលី ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 វគ្គ៨ក្រុមចុងក្រោយ។
ក្រុមអ៊ីតាលី ធ្វើបានល្អណាស់សម្រាប់ការប្រកួតមួយនេះ ពួកគេរកគ្រាប់បាល់នាំមុខបានដល់ទៅ២គ្រាប់មុននៅតង់ទី១ តែក៏ត្រូវ Lukaku បានប៉េណាល់ទី១គ្រាប់សងវិញផងដែរ។ ចប់ការប្រកួត បែលហ្សិកដែលមានចំណាត់ថ្នាក់លេខ១លើ FIFA Ranking នោះ បានបរាជ័យក្រោមថ្វីជើងក្រុមរបស់លោក Mancini ហើយ។
សម្រាប់ការប្រកួតនេះដែរ បែលហ្សិកបានដាក់ខ្សែបម្រើ Kevin De Bruyne ឱ្យចូលលេងដែរ ខណៈដែលកីឡាកររូបនេះមិនទាន់ជាសះស្បើយពីរបួសផង។ សាមីខ្លួន បាននិយាយថារូបគេចូលលេងទល់អ៊ីតាលីនេះ គឺនៅមានបញ្ហារបួសសរសៃកជើងនៅឡើយ។ តែដើម្បីជួយប្រទេសជាតិ រូបគេត្រូវតែចូលលេងទាំងមិនទាន់បាត់ឈឺរបួសនេះ៕