• 2021-07-02 01:48:09
  • បាល់ទាត់

​Enrique ​ថា​នៅ​ Euro ​នេះ គ្មាន​ក្រុម​ណា​ល្អ​ជាង​អេស្ប៉ាញ​ទេ​

  • 2021-07-02 01:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ស្វីស​នៅ​ម៉ោង​១១​យប់​នេះ​ហើយ សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Euro 2020។

​អេស្ប៉ាញ ​បើក​ឆាក​ការ​ប្រកួត Euro 2020 ​ក្នុង​ពូល ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ​ដោយ​ស្មើ​២​ប្រកួត​ដំបូង ​តែ​ល្អ​នៅ​ប្រកួត​ចុង​ក្រោយ​វិញ។ ​យ៉ាងណាមិញ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ពួកគេ​បន្ដ​ឈ្នះ​ក្រុម​ក្រូអាត​ទៀត ​ដើម្បី​ឡើង​មក​ប៉ះ​ក្រុម​ស្វីស​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ។ ​ដោយ​ការ​ប្រកួត​ទល់​ក្រុម​ក្រូអាត​នោះ ​មាន​គ្រាប់​បាល់​ដល់​ទៅ​៨​គ្រាប់​ឯ​ណោះ ដោយ​អេស្ប៉ាញ ​ឈ្នះ​ក្នុង​លទ្ធផល ​៥-៣ ។

​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​លោក ​Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​និយាយ​ថា​នៅ​ក្នុង​ពាន​រង្វាន់​នេះ​លោក​មិន​បាន​មើល​ឃើញ​ក្រុម​ណា​ល្អ​ជាង​ក្រុម​អេស្ប៉ាញ​នោះ​ទេ។ ​ក្រុម​ទាំង​មូល​កំពុង​ធ្វើ​បាន​ល្អ ​ទាំង​កាយ​សម្បទា ​និង​កម្លាំង​ចិត្ត។ ​កីឡាករ​ទាំង​២៤​នាក់ សុទ្ធ​តែ​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ស្វីស​នេះ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម