• 2021-07-01 08:09:24
  • បាល់ទាត់

ណុប តុលា​ ៖ កូវីដ​នេះ​ពិត​ជា​សាហាវ​មែន ធ្វើ​ទុក្ខ​បង​ប្រុស​​​​ខ្ញុំ​ត្រឹម​១​ម៉ោង​បណ្ដាល​ឲ្យ​ស្លាប់​

  • 2021-07-01 08:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណុប តុលា អតីត​ខ្សែ​ការពារ​របស់​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហោះ​បាត់​បង់​សមាជិក​គ្រួសារ​​ម្នាក់​ដោយសារ​កូវីដ​១៩ កាល​ពី​ពេល​​ថ្មីៗ​នេះ ដោយ​បង្ហាញ​ថា ការ​ធ្វើ​ទុក្ខ​ត្រឹម​១​ម៉ោង​អាច​បណ្ដាល​ឲ្យ​បង​ប្រុស​​បង្កើត​របស់​ខ្លួន​បាត់​បង់​ជីវិត។

ក្នុង​​សារ​នោះ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា «វា​ពិត​ជា​លឿន​ពេក​ហើយ​ ធ្វើទុក​បង​ប្រុស​ខ្ញុំ​ត្រឹម​តែ​១​ម៉ោង​ ជំងឺ​កូវីដ​​នេះ​ពិត​ជា​សាហាវ​ណាស់​ សូម​ឲ្យ​វិញ្ញាណខ័ន​​បង​ប្រុស​ទៅ​ឲ្យ​បាន​សុខ​ លា​ហើយ​លា​ជា​រៀងរហូត​»។​

យ៉ាង​ណា​​សម្រាប់​ព័ត៌មាន​ពេញលេញ​​​ Sabay មិនទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​ តុលា បាន​ទេ ព្រោះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​។ ​ប៉ុន្តែ​សម្រាប់​ព័ត៌មាន​បឋមនៅ​ពេលនេះ​ដឹង​ថា​ បុរស​ដែល​បាន​បាត់​បង់​ជីវិត​ខាង​លើ​ជា​បង​ប្រុស​បង្កើត​របស់​ ណុប​ តុលា តែម្ដង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី