• 2021-06-24 13:15:27
  • បាល់ទាត់

PSG សម្រេច​ចុះ​កុងត្រា​ទិញ​យក​ Hakimi ពី​ Inter ហើយ​ៗ​

  • 2021-06-24 13:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Sait Germain ត្រូវ​បាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ បាន​សម្រេច​ព្រមព្រៀង​ចុះ​កុងត្រា​ទិញ​យក​ខ្សែការពារ​ Achraf Hakimi ពី​ក្លឹប​ Inter Milanសម្រាប់​រដូវកាល​​ថ្មី​ខាង​មុខ​រួច​រាល់​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ។

បើ​តាម​ប្រភព​ខាង​លើ​ PSG បាន​ចំណាយ​លុយ​ជាង​ ៨៣​លាន​ដុល្លារ​ដើម្បី​ទិញ​ Hakimi ហើយ​កីឡាករ​នេះ​មាន​ការ​ពេញ​ចិត្ត​ខ្លាំង ដែល​នឹង​បាន​មក​លេង​ឲ្យ​ក្លឹប​នេះ​ ។

តាម​ពិត​ទៅ​ Chelsea ក៏​មាន​បំណង​ចង់​បាន​ Hakimi មក​ក្លឹប​ខ្លួន​ផង​ដែរ​ និង​បាន​ចូល​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​ជា​មួយ​ PSG ផងដែរប៉ុន្តែ​ចរចា​តម្លៃ​គ្នា​អត់​ត្រូវ​ដោយ​ខាង​​ខ្លួន​ហ៊ាន​ឲ្យ​តម្លៃ​ត្រឹម​ជាង​ ៦៥​លាន​ដុល្លារ​ខណៈ​ដែរ​ PSG ហ៊ាន​ឲ្យ​ថ្លៃ​លើស​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Hakimi បាន​មក​លេង​ឲ្យ​ Inter នៅ​ដើម​រដូវកាល​ឆ្នាំ​២០២០/២១ ដោយ​ចូល​លេង​បាន​៤៥ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​៧គ្រាប់​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់