• 2021-06-21 07:13:31
  • បាល់ទាត់

ដូច​ការ​សង្ស័យមែន! Ancelotti គិតគូ​ចង់​នាំ​យក James ទៅ Real Madrid វិញ

  • 2021-06-21 07:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid កំពុង​ចាប់​អារម្មណ៍​​ចង់​ទិញ James Rodriguez ពី Everton យក​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ។

លោក Carlo Ancelotti ដែល​​បាន​ត្រឡប់​ទៅ​កាន់ Real Madrid ចាកចេញ​ពី Everton កាល​ពី​ដើម​ខែ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​​ចង់​ធ្វើ​ការ​ជាមួយ James ម្ដង​ទៀត។ Rodriguez វ័យ​២៩​ឆ្នាំ​ចូលរួម​ជាមួយ Everton កាល​ពី​រដូវ​ក្ដៅ​មុន ក្រោយ​រួមរស់​អស់​រយៈពេល​៦​ឆ្នាំ​នៅ Real។

នៅ Real Madrid លោក Ancelotti បាន​​ទិញ​យក James មក​កាល​ពី​ឆ្នាំ​២០១៤។ ហើយ​បន្ទាប់​មក​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បន្ត​​ខ្ចី​ជើង​គេ​មក Bayern Munich មុន​ពេល​មក​ចូលរួម​លេង​ជាមួយ Everton។

តាម​​ការ​ស្នើ​សុំ​របស់​លោក Ancelotti ទៅ​កាន់​លោក Florentino Perez គឺ​ចង់​នាំ​យក James មក Madrid វិញ។ Rodriguez ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា បាន​យល់​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ដើម្បី​ត្រឡប់​មក​កាន់ Bernabeu វិញដែរ។

ការ​ផ្ទេរ​របស់ Rodriguez ទៅ Madrid អាច​នឹង​កើត​ឡើង​កាន់​តែ​ឆាប់ ប្រសិន​បើ​លោក Rafael Benitez ត្រូវ​បាន​តែងតែ​ជា​អ្នក​ចាត់​ការ​របស់ Everton។ Rodriguez និង Benitez ធ្លាប់​មាន​បញ្ហា​នឹង​គ្នា​ក្នុង​ក្លឹប Real Madrid កាល​ពី​ឆ្នាំ​២០១៥៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់