• 2021-06-17 12:23:08
  • បាល់ទាត់

Ramos បង្ហើប​ពី​រឿង​មិន​ត្រូវ​គ្នា​ជាមួយ​ក្លឹប Real Madrid ដែល​ឈាន​ដល់​ថ្នាក់​ចែក​ផ្លូវ​គ្នា

  • 2021-06-17 12:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​កីឡាករ Sergio Ramos បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយ​ពិធី​លា​គ្នា​ជាមួយ​ក្លឹប Real Madrid នៅ​ក្នុង​ល្ងាច​នេះ (ម៉ោង​នៅ​កម្ពុជា) ថា ខ្លួន​មិនមែន​មិន​ត្រូវ​គ្នា​រឿង​ថ្លៃ​ប្រាក់​ខែ​នោះ​ទេ តែ​មិន​ត្រូវ​គ្នា​លើ​រយៈ​ពេល​នៃ​កុងត្រា​។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " មាន​រឿង​ច្រើន​ណាស់​ដែល​បាន​កើត​ឡើង​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​មុន​គេ​នោះ​គឺ ខ្ញុំ​មិន​ចង់​ចេញ​ពី​ក្លឹប​នោះ​ទេ ខ្ញុំ​តែងតែ​ចង់​បន្ត​នៅ​ជានិច្ច។ … នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ខាង​ក្លឹប​បាន​បោះ​ដៃ​មក​ខ្ញុំ​ ឲ្យ​បន្ត​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​កាត់​ប្រាក់​ខែ។ លុយ​មិនមែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ​នោះ​ទេ ហើយ​លោក​ប្រធាន​ក្លឹប​ក៏​គាត់​យល់​ដែរ " ។

ខ្សែ​ការពារ​វ័យ ៣៥ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា៖ " អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ ចំនួន​ឆ្នាំ​នៃ​កុងត្រា​។ ខ្ញុំ​ចង់​បាន​ ២ឆ្នាំ ដើម្បី​ស្ថិរភាព​គ្រួសារ​ខ្ញុំ។ នៅ​កិច្ចសន្ទនា​ចុង​ក្រោយ​របស់​យើង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា ខ្ញុំ​យល់ព្រម​បន្ត​កុងត្រា​មួយ​ឆ្នាំ​ទៀត​ក៏​បាន។ ទោះ​ជា​យ៉ាង​ណា​ គេ​បាន​ដាក់​ថ្ងៃ​កំណត់​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត ហើយ​ពេល​ខ្ញុំ​សម្រេច​ចិត្ត គេ​ក៏​បាន​ថា​ហួស​ពេល​បាត់​ទៅ​ហើយ។ ខ្ញុំ​អត់​ដែល​ដឹង​រឿង​មាន​ថ្ងៃ​ឱសានវាទ​នេះ​សោះ " ។

Ramos ចំណាយ​ពេល​នៅ​ Real Madrid រយៈពេល ១៦ឆ្នាំ ដោយ​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​សរុប ៧២គ្រាប់​គ្រប់​កម្មវិធី។ កីឡាករ​រូប​នេះ​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ Real Madrid ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់