• 2021-06-17 04:12:46
  • បាល់ទាត់

ឃើញ អ៊ុំ សេរីរ័ត្ន ចូល​ទីលាន​ហ្វឹកហាត់​វិញ​មែន​តែ​រដូវ​កាល​នេះ​ដឹង​តែ​មិន​បាន​ជួយ​ក្រុម​ហើយ

  • 2021-06-17 04:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា អ៊ុំ​​​ សេរី​រ័ត្ន បាន​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ហើយ ប៉ុន្តែ​គេ​​នៅ​មិន​ទាន់​ជា​ពី​របួស​ជង្គង់​​​ឡើយ​។

អ្នក​ចាត់​ការ​របស់​ក្រុម​ទ័ព​​លោក ថោម​ ឧត្ដម បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​៩៥​%​ហើយ​ ដែល​អ្នក​ចាំ​ទី​ខាង​លើ​ នឹង​មិន​អាច​វិល​មក​ជួយ​ក្រុម​វិញ​បាន។ បើ​មើល​ទៅ​មាន​តែ​រដូវ​កាល​ក្រោយ​ទេ​ទើប​របួស​នេះ​បាន​ជា​១០០%។

​លោក​បន្ថែម​ថា បើ​ទោះ​អាច​វិល​ចូល​ទីលាន​វិញ​បាន​តែ​ការ​ហាត់​លោត​ចាប់​បាល់​នៅ​មិន​ទាន់​អនុវឌ្ឍន៍​នៅ​ឡើយ​។ ​សេរីរ័ត្ន ជា​អ្នក​ចាំ​ទី​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ហើយ​ក៏​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​​ក្រសួង​ការពារ​ជាតិ​ (ទ័ព​) ។ ជាង​នេះ​ទៅ​ទៀត​គេ​ក៏​ជា​អ្នក​ចាំ​ទី​មួយ​រូប​ដែល​តែង​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​​ពេល​កន្លង​មក​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី