• 2021-06-16 05:34:53
  • បាល់ទាត់

សារ ទី ថាទោះចាស់និង​ធ្លាក់​កម្លាំង​មែនតែ Ronaldo នៅតែល្អ!

  • 2021-06-16 05:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា សារ ទី នៅតែសរសើរ Ronaldo ថានៅតែល្អ បើទោះបីខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះរៀងចាស់បន្តិចក្ដី។

ការលើកឡើងរបស់ សារ ទី ក្រោយ Sabay សួរថាតើអ្នកយល់យ៉ាងណាដែរចំពោះការលេងរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមជម្រើសជាតិហុងគ្រីកាលពីយប់មិញ។

សម្រាប់ក្រុមព័រទុយហ្គាល់ អតីតសមាជិកក្រុមសាលាបាល់ទាត់ជាតិបាទី ពេញចិត្តត្រង់ការលេងបាល់ខ្លី ការបញ្ចេញបាល់ និងការគ្រប់គ្រងបាល់របស់​ពួកគេ។

ចំណែកតារាឆ្នើម​របស់ក្រុមសេះបង្កង់ Juventus Cristiano Ronaldo វិញ យុវជនមើលឃើញថាទោះមាន​វ័យ​ចាស់បន្តិចក្ដីគាត់នៅតែល្អ គ្រាន់តែ​ថាយ​ប់​មិញអត់សូវមានបាល់លេងច្រើន។

Ronaldo រកបាន២គ្រាប់ម្នាក់ឯង មួយគ្រាប់ជាបាល់ប៉េណាល់ទីនៅនាទី ៨៧ និងនាទី ៩០+2។ ចំណែកគ្រាប់ទី១រកបានដោយ Raphael Guerreiro នៅនាទី៨៤។

ក្នុងការប្រកួតសន្សំពិន្ទុពូល F យប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់បាន​យក​​ឈ្នះហុងគ្រី ៣-០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី