• 2021-06-16 02:44:50
  • បាល់ទាត់

មិន​ទុក​យូរ Coca ដាក់​មួយ​ឃ្លាតប​ទៅ Ronaldo វិញ ក្រោយ​​ថា​ផឹក​ទឹ​កជា​ជម្រើសល្អ

  • 2021-06-16 02:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coca-Cola បាន​​លើកឡើង​ថា មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​​ទទួល​បាន​​ចំណង់ចំណូល​ចិត្ត​ភេសជ្ជៈ​របស់​ពួក​គេ ដែល​នេះ​ជា​សារ​តប​ទៅ​ Cristiano Ronaldo។

ក្នុង​សន្និសីទកាសែត​​មុន​ជំនួប​រវាង​ព័រទុយហ្គាល់​ជាមួយ​ហុងគ្រី Ronaldo បាន​ដក​ដប​ Coca-Cola ចេញ​ពី​មុខ រួច​​និង​យក​ទឹក​មក​ជំនួស​វិញ ថែ​ទាំង​និយាយ​ថា​ ផឹក​ទឹក​វិញ។ រូបភាព​នេះ​​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​សារ​តែ​ក្រុមហ៊ុន​ភេសជ្ជៈ​ខាង​លើ​ជា​ដៃ​គូ​សហការ​​ធំ​មួយ​​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០។

យ៉ាងណា​ នៅ​ពេល​នេះ Coca បាន​​ចេញ​សារ​មួយ​តប​ទៅ​វិញ​ថា គ្រប់​គ្នា​អាច​មាន​សិទ្ធិ​​ទទួល​យក​រសជាតិ​ដែល​ពួក​គេ​ត្រូវ​ការ។ អ្នក​តំណាង​ខាង​ Coca បាន​និយាយ​ថា៖ "កីឡាករ​​ទាំង​អស់​ត្រូវ​បាន​ផ្ដល់​ជូន​ទឹក ជាមួយ​នឹង​ Coca-Cola និង Coca-Cola គ្មាន​ជាតិ​​ស្ករ សម្រាប់​ការ​មក​ដល់​សន្និសីទ​កាសែត​របស់​ពួក​យើង។ មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​​ទទួល​បាន​​ចំណង់ចំណូល​ចិត្ត​ភេសជ្ជៈ​របស់​ពួក​គេ"។

Ronaldo ត្រូវ​បាន​គេ​ដឹង​ថា ជា​កីឡាករ​មាន​ការ​រៀបចំ​របប​អាហារ​ត្រឹមត្រូវ មិន​ចេះ​ហូប​ផ្ដេសផ្ដាស​នោះ​ទេ។ គេ​ជា​មនុស្ស​មិន​ចូល​ចិត្ត​ទទួល​ទាន​ស្រា ជក់បារី និង​ផឹក​​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ កាល​ពី​យបើ​មិញ Ronaldo រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ព័រទុយហ្គាល់​យក​ឈ្នះ​ហុងគ្រី ៣-០៕ ​

ប្រភព៖ www.afp.com ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់