• 2021-06-16 02:22:58
  • បាល់ទាត់

កៀកថ្ងៃ​ជម្រុះ AFC Cup ​​វិសាខា​មិន​បាន​ហ្វឹកហាត់​ជុំ​គ្នា​តែ​ សិលា ថា​ក្រុម​នឹង​លេង​ល្អ​​​ក្រោម​ហេតុផល​១​​

  • 2021-06-16 02:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​ជម្រុះ AFC Cup ​ក្រុម​វិសាខា​ នឹង​ត្រូវ​ប៉ះ​ក្រុម​ Lalenok United របស់​ទីម័រ​ខាង​កើត​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ​។ ប៉ុន្តែ​ការ​ប្រមូល​ផ្ដុំ​របស់​វិសាខា​ហ្វឹកហាត់​មិន​បាន​ជុំ​គ្នា​ឡើយ ដោយសារ​កីឡាករ​មួយ​ចំនួន​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​​ក្រោយ​ត្រឡប់​ពី​បារ៉ែន​​​ជា​មួយ​​ក្រុម​ជម្រើសជាតិ។

ទោះ​ជា​បែប​នេះ​ក្ដី​ កែវ សុខសិលា អ្នក​ចាំទី​របស់​វិសាខា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​មិន​បាន​ហ្វឹកហាត់​ជុំ​គ្នា​ក៏​ដោយ​តែ​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​មិន​បាន​សម្រាក​ឡើយ ពោល​គឺហ្វឹកហាត់​រាល់​ថ្ងៃ​ផ្នែក​រក្សា​កម្លាំង និង​កាយ​សម្បទារ​។ ដូច្នេះ​ពេល​ត្រឡប់​ទៅ​ហ្វឹកហាត់​ជុំ​គ្នា​វិញ​មិន​មាន​បញ្ហា​​អ្វីទេ​។

កីឡាករ​របស់​វិសាខា​ដែល​​ធ្វើ​ចត្តាឡីស័ក​​ជា​មួយ​​ជម្រើស​ជាតិ​​គឺ កែវ សុខសិលា, ប៊ីន ចន្ថាធារី, ឆេង ម៉េង​, កែវ សុខផេង, អ៊ុក សុវណ្ណ និង​ កែន ច័ន្ទ​សុភ័ក្រ្ត៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី