• 2021-06-16 01:33:04
  • បាល់ទាត់

ស្រៀវ​សាច់​! ​​ធ្លាក់​ឆ័ត្រយោង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របួស​ក្បាល​ មុន​ជំនួប​រវាង​បារាំង​និង​អាល្លឺម៉ង់​ចាប់​ផ្ដើម

  • 2021-06-16 01:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ Greenpeace បាន​ធ្វើ​ការ​សុំទោស បន្ទាប់​ពី​ឆ័ត្រ​យោង​របស់​ខ្លួន​បាន​ធ្លាក់​ក្នុង​កីឡដ្ឋាន Allianz Arena និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​របួស​អំឡុង​ពេល​ការ​ប្រកួត​រវាង​បារាំង​និង​អាល្លឺម៉ង់។

ឆ័ត្រ​យោង​ព័ណ៌​លឿង​ដែល​មាន​សរសេរ​ពាក្យ​តវ៉ា​ជា​ភាសា​​អក្សរ​អង់គ្លេស​នៅ​ពី​លើ “Kick Out Oil” បាន​ធ្លាក់​ចុះ​មក​ក្រោម​ស្ទើរ​​ត្រូវ​ក្បាល​អ្នក​គាំទ្រ ពេល​ដែល​អ្នក​បញ្ជា​បាត់​ការ​គ្រប់គ្រង។ ផ្នែក​ខ្លះ​នៃ​ឆ័ត្រ​យោង​បាន​ខូចខាត ពេល​ដែល​ធ្លាក់​ដល់​ទីលាន។

គ្រូ​របស់​បារាំង​​លោក Dider Deschamps ក៏​មាន​ការ​ភ័យ​ផង​ដែរ ពេល​ដែល​​កម្ទេច​ឆ័ត្រយោង​ធ្លាក់​មក​ជិះ​ខ្លួន។ តាម​សម្ដី​របស់​ប៉ូលិស​ក្រុង​ទីក្រុង Munich បាន​ឲ្យ​ដឹង​ថា យ៉ាង​តិច​ណាស់​មាន​មនុស្ស​ពីរ​នាក់​​បាន​របួស​ក្បាល ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីពេទ្យ និង​មិន​ទាន់​ដឹង​របួស​ធ្ងន់​ឬ​ស្រាល​ទេ។ ព័ត៌មាន​ចុងក្រោយ ឆ័ត្រ​យោង​ធ្លាក់​ឲ្យ​សារ​ទាក់​ជា​មួយ​ខ្សែ​ខ្សែកាប​របស់​ទូរទស្សន៍៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់