• 2021-06-16 01:00:57
  • បាល់ទាត់

កាម៉េរាថត​ចាប់​បាន Rudiger ខាំ​ខ្នង Pogba ធ្វើ​ឲ្យ​ស្រែក​ពេញ​តារាង

  • 2021-06-16 01:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​អាល្លឺម៉ង់ Antonio Rudiger ​បាន​ទៅ​ខាំ​ខ្នង​របស់​​តារា​របស់​បារាំង Paul Pogba អំឡុង​ពេល​ការ​ប្រកួត​កាល​ពី​​យប់​មិញ​ក្នុង​ពាន​រង្វាន់ Euro។

ជំនួប​រវាង​ជើង​ខ្លាំង​ទាំង​ពីរ បារាំង​បាន​យក​ឈ្នះ​អាល្លឺម៉ង់ ១-០ ក្នុង​ការ​ប្រកួត​ដំបូង​នៃ​ពូល F។ មួយ​គ្រាប់​របស់​បារាំង​កើត​ឡើង​ដោយ​ការ​ធ្វើ​ឲ្យ​​របស់​ខ្សែ​ការពារ​អាល្លឺម៉ង់ Mats Hummels នាទី​ទី​២០។

យ៉ាងណា​មិញ អំឡុង​ពេល​ប្រកួត​កាម៉េរា​ថត​​ចាប់​បាន​សកម្មភាព​ Rudiger ដើរ​ទៅ​កៀក​ Poga រួច​ឱន​ក្បាល​ទៅ​មុខ​​ដើម្បី​​បន្លំ​ខាំ​ខ្នង។ Pogba បាន​ស្រែក​លើ​ទីលាន ក្រោយ Rudiger ខាំ​ខ្នង​របស់​គេ។ Pogba ក៏​បាន​ដើរ​ទៅ​តវ៉ា​អាជ្ញាកណ្ដាល ប៉ុន្តែ​​មិនមាន​ការ​ពិន័យ​អ្វី​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់