• 2021-06-14 01:32:56
  • បាល់ទាត់

Jose ​ថា​ក្រុម​អង់គ្លេស ​នឹង​ទៅ​បាន​ឆ្ងាយ​ពាន Euro 2020 ​នេះ​

  • 2021-06-14 01:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​បាន​អះអាង​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​មិន​ខាន ​ក្នុង​ពាន​រង្វាន់ Euro 2020 ​នេះ​បន្ទាប់​ពី​ពួកគេ​បើក​ឆាក​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត ១-០។

​អង់គ្លេស​ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​នោះ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ។ ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ១-០ ​ដោយ​១​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Sterling ​នៅ​នាទី​៥៧។ ​នេះ​ជា​ជ័យជម្នះ​បើក​ឆាក​ពាន​រង្វាន់​លើក​ដំបូង​សម្រាប់​អង់គ្លេស ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៦​មក​។

​ក្រោយ​ពី​មើល​ការ​ប្រកួត​នេះ​ហើយ លោក Jose Mourinho ​បាន​និយាយ​ក្រុម​អង់គ្លេស​រដូវ​កាល​នេះ​ធ្វើ​បាន​ល្អ ​និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ ពួកគេ​នឹង​ធ្វើ​បាន​ល្អ ​ហើយ​ទៅ​បាន​ឆ្ងាយ​ក្នុង​ពាន​រង្វាន់ Euro ​នេះ​មិន​ខាន៕

ប្រភព៖ www.afp.com អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម