• 2021-06-12 02:15:58
  • បាល់ទាត់

អ៊ីតាលី​ខ្លាំង​មែន បើក​ឆាក​លត់​ទូរគី ​៣-០ ​នៅ Euro ​បន្ដ​កំណត់ត្រា​ឈ្នះ​រហូត​

  • 2021-06-12 02:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ខ្លាំង​អ៊ីតាលី ពិត​ជា​ធ្វើ​បាន​ល្អ​មែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ទួរគី​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Euro 2020 ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​១​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​វិញ ​កីឡាករ Demiral ​ក៏​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​នៅ​នាទី​៥៣។ ​ឈាន​ដល់​នាទី​៦៦ Immobile ​ក៏​រក​គ្រាប់​បាល់​បន្ថែម​បាន​១​គ្រាប់​ទៀត ​មុន​ពេល Insigne ​ថែម​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៧៩​។

​ជ័យជម្នះ ៣-០ ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ៊ីតាលី ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mancini ​មាន​កំណត់ត្រា​ឈ្នះ​រហូត ​និង​រក្សា​សំណាញ់​ទី​មិន​ឱ្យ​ដៃ​គូ​ស៊ុត​ចូល​ថែម​ទៀត​ផង។ ​ប្រកួត​បន្ទាប់​របស់​អ៊ីតាលី ​នឹង​ប៉ះ​ក្រុម​ស្វីស​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​ឯ​ណោះ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់