• 2021-06-02 04:48:46
  • បាល់ទាត់

ហេតុផល​ទាំង​៥ Kante សម​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ

  • 2021-06-02 04:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​របស់ N’Golo Kante ត្រូវ​បាន​គេ​លើក​មក​និយាយ​ពេញ​ពិភព​កីឡា​បាល់ទាត់ បន្ទាប់​​ពី​គេ​បាន​ជួយ Chelsea យក​ឈ្នះ Manchester City ១-០ លើក​ពាន Champions League។ មាន​មតិ​​ជា​ច្រើន​បាន​លើក​ឡើង​ថា Kante ពិត​ជា​ស័ក្ដសម​​​ក្លាយ​ជា​ម្ចាស់​ពាន​​សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d’Or ​នៅ​ឆ្នាំ​នេះ​ណាស់។

ខាង​ក្រោម​គឺ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល Kante សម​ឈ្នះពាន Ballon d’Or ឆ្នាំ​នេះ

១. ទម្រង់​លេង​​របស់ Kante កាន់​តែ​ឡើង ក្រោម​ការ​ដឹក​នាំ​របស់ Tuchel

បន្ទាប់​ពី​ចាប់​ផ្ដើម​រដូវ​កាល​មិន​សូវ​បាន​ល្អ​ ក្រោម​ការ​ដឹក​នាំ​របស់ Frank Lampard ខ្សែ​បម្រើ Kante វិល​ទៅ​រក​​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ ចាប់​តាំង​ពី Chelsea តែងតាំង​លោក Thomps Tuchel ធ្វើ​ជា​គ្រូ​ថ្មី។

កីឡាករ​សញ្ជាតិ​បារាំង​ហាក់​ពិបាក​លេង​ក្នុង​ទម្រង់ ៤-៣-៣ របស់ Lampard។ ប៉ុន្តែ Kante លេង​បាន​ល្អ​ចំពោះ​ទម្រង់​លេង ៣-៤-៣ របស់​លោក Tuchel។

២. Kante ទទួល​បាន​ការ​គោរព​និង​សរសើរ​ពី​បាល់ទាត់​ជុំ​វិញ​ពិភពលោក

មាន​អត្តចរិត​ស្លូតបូត និង​ចេះ​ដាក់​ខ្លួន Kante ទទួល​បាន​ការ​ស្រឡាញ់​​ពី​អ្នក​គាំទ្រ​ក៏​ដូច​ជា​កីឡាករ​គ្នា​ឯង​ជា​ច្រើន។ នេះ​ហើយ​ក៏​ជា​កត្តា​មួយ​​ជួយ​ជំរុញ​ឲ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or ផង​ដែរ។

៣. ជា​ខ្សែ​បម្រើ​ការពារ​លេច​ធ្លោ​បំផុត​ក្នុង​សម័យ​​នេះ

ដូច​ជា Casemiro និង Kimmich ត្រូវ​បាន​គេ​ដឹង​ថា​ ជា​​បម្រើ​ការពារ​​ល្អ​បំផុត​ក្នុង​លោក ប៉ុន្តែ​ពេល​នេះ Kante វ៉ា​ដាច់​ហើយ។ តាម​ស្ថិតិ​ឲ្យ​ដឹង​ថា ជា​មធ្យម Kante ប៉ះ​បាល់​បាន​៥០​ដង​ក្នុង​មួយ​ប្រកួត​នៅ​លីគ​នា​រដូវ​កាល​នេះ។ សម្រាប់​ការ​ប្រជែង​យក​បាល់​​បាន​ជោគជ័យ Kante ទទួល​បាន​អាត្រា​​ដល់​ទៅ​៥៣​% នៅ Premier League រដូវ​កាល២០២០-២១។

៤. បើអាច​ជួយ​បារាំង​ឈ្នះ​ពាន Euro ឆ្នាំ​នេះកាន់​តែសង្ឃឹម

អាច​និយាយ​បាន​ថា​ ភាគ​រយ​ Kante ឈ្នះ​ពាន Ballon d’Or គឺ​កាន់​តែ​ខ្ពស់ ប្រសិន​បើ​គេ​អាច​ជួយ​ជម្រើសជាតិ​បារាំង​ឈ្នះ​ពាន​ពាន Euro ឆ្នាំ​នេះ។ មិនមែន​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ព្រោះ​គេ​ធ្លាប់​ជួយ​បារាំង​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Euro ម្ដង​ហើយ​កាល​ឆ្នាំ​២០១៦។ ​២​ឆ្នាំ​បន្ទាប់​ គេ​បាន​ជ្រោមជ្រែង​បារាំង​ឲ្យ​ឈ្នះ​ពាន World Cup។

៥. ជាប់​ឈ្នះ Man of the Match ជា​ច្រើន​ដង​នៅ​វគ្គ​សំខាន់​ពាន UCL

​ជា​រឿង​ភ្ញាក់ផ្អើល Kante បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​សំខាន់​ជា​ច្រើន​ដង​ក្នុង​ពាន Champions League រដូវ​កាល​នេះ មាន​ដូច​ជា៖

  • វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​២
  • វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជើង​ទី​១
  • វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជើង​ទី​២
  • វគ្គ​ផ្ដាច់ព្រ័ត្រ

ទាំង​អស់​​នេះ​ជា​ហេតុផល Kante សម​​ជា​កីឡាករ​បារាំង​​ដំបូង​ឈ្នះ​ពាន Ballon d’Or ​ ចាប់​តាំង​ពី Zinedine Zidane ឈ្នះ​កាល​ពី​ឆ្នាំ​១៩៩៨៕ ​ ​

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី